ព័ត៌មានជាតិ

គ្មាន​សញ្ញា​បង្ហាញឲ្យឃើញថា វីរុស​អេ​បូឡា ផ្លាស់ប្ដូរ​រហូតដល់​លែង​គ្រប់គ្រង​បាន​នោះ​ទេ​

​គ្មាន​សញ្ញា​បង្ហាញឲ្យឃើញថា វីរុស​អេ​បូឡា ផ្លាស់ប្ដូរ​រហូតដល់​លែង​គ្រប់គ្រង​បាន​នោះ​ទេ មិន​មាន​សញ្ញា​ណាមួយ​ដែល​បង្ហាញឲ្យឃើញថា វីរុស​មរណៈ​អេ​បូឡា កំពុងតែ​ផ្លាស់ប្ដូរ ហើយ​ក៏​កំពុងតែ​បង្កើនល្បឿន​ចម្លង​របស់​វា​នោះ​តទៅ​ទៀត​ឡើយ
ខណៈពេល​ដែល​ទាំង​វ៉ាក់សុំាង និង​ឱសថ​កំពុង​ស្ថិត​នៅក្រោម​ការអភិវឌ្ឍ កំពុង​តែ​ស្ថិត​នៅក្នុង​ភាព​សាកល្បង​ផង​។ អ្នកសិក្សា​ស្រាវជ្រាវ​បាន​លើកយក​មក​និយាយ​ដូច្នេះ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ បើទោះជា​មាន​ការភ័យខ្លាច​មួយចំនួន​កាលពីពេល​ថ្មីៗ​នេះ​។ ការវិភាគ​បានបង្ហាញ​ដល់​អ្នកជំនាញ​ឯកទេស​មួយចំនួន​ថា វីរុស​អាច​កំពុងតែ​ផ្លាស់ប្ដូរ​ដោយ​បង្កើន​អត្រា​របស់​វា​ដល់​ទៅ​ទ្វេដង នេះ​ព្រោះតែ​តាម​ការសង្កេត​ឃើញ ពី​ការ​រាលដាល​កាលពី​ពេលមុន​នោះ ដែល​បង្ក​ឲ្យ​កើត​មាន​ការភ័យខ្លាច​កាន់​តែ​ខ្លាំង​ឡើង​ថា វា​ជា​វីរុស​ដ៏​គ្រោះថ្នាក់​ជា​ទីបំផុត​។ ប៉ុន្ដែ​ការសិក្សា​មួយ​ទៀត​ក្រោយ​មក​ដែល​ធ្វើឡើង​ដោយ​វិទ្យាស្ថាន​ជាតិ​ផ្នែក​សុខភាព​របស់​សហរដ្ឋអាមេរិក និង​បាន​ធ្វើ​ការចេញផ្សាយ​នៅលើ​ព្រឹត្ដិបត្រ​វិទ្យាសាស្ដ្រ​បាន​រកឃើញថា វីរុស​នោះ​កំពុងតែ​ផ្លាស់ប្ដូរ​មែន ប៉ុន្ដែ​វា​មិនមែន​មាន​អត្រា​ខ្ពស់​ដូច​កាលពី​ពេល​ដែល​ទើបតែ​រីក​រាលដាល​នោះឡើយ​។ ការចម្លង​រាលដាល​ដ៏​ខ្លាំងក្លា​បំផុត​នៃ​វីរុស​អេ​បូឡា គឺ​កើតមាន​នៅក្នុង​តែ​៣​ប្រទេស​ក្នុង​តំបន់​អាហ្វ្រិក​ខាងលិច​តែប៉ុណ្ណោះ ហើយ​បាន​សម្លាប់​មនុស្ស​ដល់​ទៅ​ជាង​១០,០០០​នាក់​រួចមកហើយ ប៉ុន្ដែ​នៅពេល​នេះ​វិញ​វា​កំពុងតែ​បង្ហាញឲ្យឃើញ​ពី​សញ្ញានៃ​ការធ្លាក់​ចុះ​រួច​បាត់​ទៅ​ហើយ​។ ក្រុម​អ្នក​សិក្សា​ស្រាវជ្រាវ​បាន​ធ្វើ​ការវិភាគ​ទៅលើ​ព័ត៌មាន​ហ្សេ​ន​របស់​វីរុស​ពី​សំណាក​ដែល​យក​មក​កាលពី​៩​ខែ​មុន​ក្នុង​ឆ្នាំ​ទៅ ពី​អ្នកជំងឺ​នៅ​ប្រទេស​ហ្គី​ណេ នា​ខែ​មីនា អ្នកជំងឺ​នៅ​ប្រទេស​សៀ​រ៉ា​ឡេ​អូន កាលពី​ចុង​ខែ​មិថុនា និង​អ្នកជំងឺ​នៅ​ប្រទេស​ម៉ាលី ដែល​រង​ការចម្លង​នៅក្នុង​ប្រទេស​ហ្គី​ណេ នៅក្នុង​ខែ​វិច្ឆិកា​។ ការពិនិត្យ​និង​វិភាគ​បាន​បង្ហាញឲ្យឃើញថា ការប្រែប្រួល​ហ្សេ​ន​របស់​វា បង្ហាញថា មាន​ការប្រែប្រួល​ក៏ពិតមែន ប៉ុន្ដែ​វា​មិន​មាន​ឥទ្ធិពល​ដ៏​ខ្លាំងក្លា​តាម​ការ​ធ្វើ​តេស្ដ​ចំពោះ​រោគ​លក្ខណៈ និង​ប្រសិទ្ធភាព​របស់​វា​នោះឡើយ នៅពេល​ដែល​វ៉ាក់សុំាង និង​ឱសថ​ព្យាបាល​អេ​បូឡា កំពុងតែ​ស្ថិត​នៅក្នុង​ដំណាក់កាល​ពិសោធន៍ និង​សាកល្បង​នោះ​៕​
Ebola

មតិយោបល់