ព័ត៌មានជាតិ

យុវជនម្នាក់ផឹកស្រាវង្វេងស្មារតី ចងកសម្លាប់ខ្លួន នៅស្រុកពួក

សៀមរាប: នៅថ្ងៃពុធ ១៣កើតខែជេស្ឋ ឆ្នាំជូត ទោស័ក ព-ស២៥៦៤ ត្រូវនិងថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២០ ម៉ោងប្រហែល ១១និង៣០នាទីចំណុចដីស្រែឈ្មោះ ជឿន វុធ ស្ថិតក្នុងក្រុមទី9 ខាងកើតផ្ទះខ្លួនចម្ងាយប្រហែល ៥០ម៉ែត្រ ភូមិខ្ជាយ ឃុំសសរស្តម្ភ ស្រុកពួក ខេត្តសៀមរាប ។

ក្រោយទទួលសេចក្ដីរាយការណ៍ នៅព្រឹកថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២០ ផ្នែកជំនាញស្រុក និងគ្រូពេទ្យបង្អែកពួក ចុះស្រាវជ្រាវ និងពិនិត្យសព ៖
សពមានឈ្មោះ ថិក ពេច ភេទប្រុស អាយុ ២៨ឆ្នាំ មុខរបរកម្មករ រស់នៅភូមិ-ឃុំកើតហេតុ បានធ្វើអត្តឃាតចង.ក ដោយខ្សែនីឡុងចងភ្ជាប់និងមែកឈើកាស្យា កម្ពស់ពីដី១,៨០ម៉ែត្រ (សពមានកម្ពស់1,60m) ។

ការពិនិត្យជាក់ស្ដែង៖ សាកសពស្លៀកខោជើងខ្លីពណ៌ឈាមជ្រូក អត់អាវ. ដៃក្តាប់ទាំង២. ហៀរសំបោរ.លៀនអណ្ដាត.ចេញទឹកកាម មានស្នាមរឹតជាំ.ក(ចំណុចចង) ក្រៅពីនេះគ្មានស្លាកស្នាមបាក់ឆ្អឹង.ដាច់រយះសាច់អ្វីទេ ។

អំពីប្រវត្តិសព៖ នៅលីវគ្មានប្រពន្ធ កំព្រាឪពុក-ម្ដាយ រស់នៅជាមួយប្អូនបង្កើតឈ្មោះ ថិក ង៉ា ភេទស្រី អាយុ ២២ឆ្នាំ (ភូមិកើតហេតុ) គេជាមនុស្សញៀនផឹកស្រា.វង្វែងបាត់បង់ស្មារតី ធ្លាប់រត់ចង.កម្ដងរួចមកហើយតែមិនសម្រេច ។

ការសន្និដ្ឋាន៖
+នគរបាលយុត្តិធម៌: ក្រោយស្រាវជ្រាវ ពិនិត្យ ករណីខាងលើពុំពាក់ព័ន្ធបទឃាតកម្មទេ ។
+លោក ប៉ោ សំណាង ជាគ្រូពេទ្យបង្អែកពួក ថា: ស្ទះផ្លូវដង្ហើមបណ្ដាលឲ្យស្លាប់ ។
+ជុំវិញហេតុការណ៍ក្រុមគ្រួសារសពពុំបានប្ដឹងបទឃាតកម្ម គឺពិតជាធ្វើអត្តឃាតចង.កសម្លាប់ខ្លួនឯងពិតប្រាកដមែន។

មូលហេតុ៖ ផឹកស្រាវង្វែង ។

ក្រោយត្រួតពិនិត្យចប់ សមត្ថកិច្ចជំនាញក៏ធ្វើកំណត់ហេតុ ប្រគល់ជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់