ក្រុមស៊ើបអង្កេតបានឲ្យដឹងថា លោក Andreas Lubitz ជំនួយការពីឡុត របស់ក្រុមហ៊ុនអាកាសចរណ៍ Germanwings ធ្លាប់បានទទួលការព្យាបាលផ្នែកផ្លូវចិត្ត បន្ទាប់ពីប៉ុនប៉ងសម្លាប់ខ្លួនឯងជាច្រើនដង ដោយការប៉ុនប៉ងនេះត្រូវបានធ្វើឡើងនៅមុនពេលចូលបម្រើការងារនៅក្នុងក្រុមហ៊ុនអាកាសចរ។ នេះបើយោងតាមការចុះផ្សាយរបស់ CNN នៅថ្ងៃទី៣១ ខែមីនា ឆ្នាំ ២០១៥។
លោក Andreas Lubitz ធ្លាប់មានមិត្តស្រីម្នាក់ និងមានកូនជាមួយគ្នាទៀត ប៉ុន្តែគេមិនបានដឹងថា កូននោះនៅមានជីវិត ឬត្រូវបានយកចេញទេ តែអតីតមិត្តស្រីរបស់គាត់ បានប្រាប់ប៉ូលិសថា កាលពីជាងមួយឆ្នាំមុន លោក Andreas Lubitz ធ្លាប់បាននិយាយថា គាត់នឹងធ្វើទង្វើមួយដែលស្ថិតនៅក្នុងការចងចាំរបស់មនុស្សជានិច្ច។
គួរបញ្ជាក់ផងដែរថា យន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ Germanwings ប្រភេទ Airbus A320 ជើងហោះហើរ 4U9525 ធ្វើដំណើរពីទីក្រុង Barcelona ប្រទេស អេស្ប៉ាញ ទៅកាន់ ទីក្រុង Duesseldorf ប្រទេសអាល្លឺម៉ង់ដឹកអ្នកដំណើរ១៤៤នាក់ និង សហសេវិកចំនួន៦នាក់ បានធ្លាក់នៅនៅភាគខាងត្បូង ប្រទេសបារាំង នៅម៉ោង ប្រមាណ១១៖២០នាទីម៉ោងក្នុងតំបន់ កាលពីថ្ងៃទី២៤ ខែមីនា ហើយក្រោយពីពិនិត្យប្រអប់ខ្មៅរួចបានឲ្យដឹងថា ជំនួយការពីឡុត Andreas Lubitz គឺជាអ្នកបើកយន្តហោះបំបុកភ្នំធ្វើអត្តឃាត៕
មតិយោបល់