ពោធិ៍សាត់៖ បុរសបុខរបរជាកម្មករប៉ះកង់ឡានម្នាក់ ដែលចូលចិត្តផឹកស្រាជាប្រចាំថ្ងៃ បានបញ្ចប់ជីវិតជាស្ថាពដោយសាតែផ្ដើមពីកាផឹកស្រានេះ រហូតចុងក្រោយបានផឹកស្រាបៀរកម្ពុជាអស់មួយកេស ស្រវឹងខ្លាំងពេកក៍រត់ទៅដេក លើចញ្ចើមផ្លូវជាតិលេខ៥ខាងមុខក្បែរតូបប៉ះកង់រថយន្តរបស់ខ្លួន ក៍ត្រូវរថយន្តមិនស្គាល់ម៉ាក កិនស្លាប់និងកន្លែងតែម្តង។បើតាមលោក ខៀវ សុខា នាយប៉ុស្ត៍រដ្ឋបាលឃុំក្បាលត្រាចឲ្យដឹងថាករណីនេះបានកើតឡើង កាលពីវេលាម៉ោង ៤នឹង១៥នាទីទាបភ្លឺថ្ងៃទី៣១ ខែមិនា ឆ្នាំ២០១៥ ស្ថិតក្នុងភួមិឈើទាលខ្ពស់ ឃុំក្បាលត្រាច ស្រុកក្រគរ ខេត្តពោធិ៍សាត់ ដោយជនរងគ្រោះឈ្មោះ គឹម រ៉ាអាយុ ២៨ឆ្នាំមានស្រុកកំណើតនៅភួមិឃុំកញ្ជរ ស្រុកកណ្ដៀង ខេត្តពោធិសាត់ ដែលបានប្រពន្ធមករស់នៅភួមិកើតហេតុខាងលើ បើករបរកស៊ីជាអ្នកប៉ះកង់រថយន្ត។លោក ខៀវ សុខា បានឲ្យដឹងមុនពេលកើតហេតុនេះមានអ្នកភួមិក្បែរផ្ទះជនរងគ្រោះបាននិយាយថា បុរសនេះធ្វើការងារមុខរបកម្មករប៉ះកង់រថយន្តស៊ីឈ្នូលឲ្យគេនេះជាប្រចាំពុំដែលខានទេ។ ហើយគាត់ក៍ស្រវឹងដោយសាស្រា.ស.ស្រាថ្នាំ.ទឹកត្នោតជូ.និងស្រាបៀរក៍ជាប្រចាំរបស់គាត់ដែរនៅពេលល្ងាចចប់ការងារ ហើយជូនកាលក៍រូបគាត់ភ្លាត់ស្នៀតម្ដងៗទៅដេកលើចិញ្ចើមផ្លូវជាតិដែរនៅពេលចរាចរណ៍រៀងស្ងាត់មួយសន្ទុះទើបគាត់ងើបមកដេករោងប៉ះរថយន្តវិញចំណែកប្រពន្ធបុរសនេះនិងកូនតូចមួយបានទៅនៅលើផ្ទៃទឹករករបរនេសាទត្រីព្រោះរដូវបើកនេសាទព្រោះរំពឹងលើប្ដីរកលុយស៊ីឈ្នួលគេបានផឹកតែស្រា។អ្នកភួមិដដែលបានបន្តឲ្យដឹងទៀតថា នៅយប់ថ្ងៃកើតហេតុគាត់បានផឹកស្រាជាមួយគូកនគាត់យ៉ាងច្រើន តាំងពីស្រា ស ទឹកត្នោតជូ រហូតដល់បិទគូថចុងក្រោយបានទិញស្រាបៀរកម្ពុជាមួយកេស ផឹកជុំគ្នាពីបីនាក់ក៍ឈានដល់យប់ជ្រៅម្នាក់ៗស្រវឹងកក្លេកកក្លះដើរទៅផ្ទះដេកអស់ នៅសល់តែគាត់ ដោយម៉ោងប្រហែល៣ជាងទៀបភ្លឺនោះ ត្រូវគេដាស់គាត់ឲ្យទៅដេកខាងក្នុងរោងប៉ះកង់ម្ដងហើយ តែគាត់មិនព្រមទៅនៅដេកទីនោះទៀត ក៍ម៉ោង៤និង១៥នាទីស្រាប់តែ អ្នកធ្វើដំណើរស្រែកថាមានបុរសម្នាក់ត្រូវរថយន្តមិនស្គាល់ម៉ាកបានកិនចំក្បាលបែកខ្ទេចស្លាប់បាត់ហើយ ក៍មានការភ្ញាក់នគបាលចរាចរណ៍ មកដល កន្លែងកើត បានត្រឹមតែវាស់វែងធ្វើកំណត់ប្រគល់សពឲ្យក្រុមគ្រួសារធ្វើបុណ្យប៉ុណ្ណោះ ព្រោះរថយន្តនោះបានកិនមិនដឹងពីពេលណាបើកគេចបាត់ហើយ៕
ព័ត៌មានជាតិ
មតិយោបល់