វៀតណាម៖ កម្មកររាប់ពាន់នាក់បម្រើការងារនៅក្នុងរោងចក្រស្បែកជើងមួយ នៅក្នុងទីក្រុង ហូជីមិញ ប្រទេសវៀតណាម បាននាំគ្នាធ្វើកូដកម្ម រយៈពេល ០៦ថ្ងៃ ដែលជាការតវ៉ា កម្រមួយកើតមានឡើង ប្រឆាំងនឹងរដ្ឋាភិបាល។ នេះបើយោងតាមការចុះផ្សាយរបស់ BBC ចេញផ្សាយនៅថ្ងៃទី ០១ ខែមីនា ឆ្នាំ ២០១៥។
ប្រភពខាងលើបានបញ្ជាក់ថា កម្មករទាំងអស់នោះ បានតវ៉ាទៅនឹងច្បាប់ ធានារ៉ាប់រងសង្គមមួយ ដែលនឹងចាប់ផ្តើមឡើង នៅឆ្នាំ២០១៦ក្រោយ ដោយក្រុមអ្នកតវ៉ាទាំងនោះ បានកាន់កាប់បរិវេណរោងចក្រ Pou Yuen របស់កោះតៃវ៉ាន់ ដែលជារោងចក្រ ផលិតស្បែកជើងម៉ាកល្បីៗដូចជា ម៉ាក់ Nike និង Adidas។ មន្ត្រីរដ្ឋាភិបាល បានព្យាយាមចរចា ខណៈផ្លូវមួយចំនួននៅជុំវិញរោងចក្រ ត្រូវបានក្រុមអ្នកតវ៉ាបិទ ដែលពួកគេ បាននាំគ្នាតវ៉ា ដោយសន្តិភាពទាំងអស់គ្នា។
លោកស្រី ង្វៀន ត្រាន ភួង ត្រាន អនុប្រធានសហជីព បាននិយាយថា «ក្រុមហ៊ុនបានអនុញ្ញាតឲ្យពួកគេសម្រាកមួយថ្ងៃ ហើយយើងក៏បានចរចាជាមួយ ក្រុមកម្មករផងដែរ»៕
ព័ត៌មានជាតិ
មតិយោបល់