វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិក លោក បារ៉ាក់ អូបាម៉ា បានប្ដេជ្ញាបន្ដការគាំទ្ររបស់ខ្លួន ចំពោះប្រទេសនីហ្សេរីយ៉ា រួមទាំងបណ្ដាដៃគូក្នុងតំបន់ ក្នុងការប្រយុទ្ធនឹងក្រុមឧទ្ទាមប្រដាប់អាវុធ បូកូ ហារាំ ដែលបានគំរាមកំហែង ស្ទើរគ្រប់ទី កន្លែងក្នុងពិភពលោក ។
ទីភ្នាក់ងារសារព័ត៌មានចិនស៊ិនហួ ចេញផ្សាយថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៥ នេះ ឲ្យដឹងថា នៅក្នុងកិច្ចសន្ទនាតាម ទូរស័ព្ទ ជាមួយនឹងប្រធានាធិបតី នីហ្សេរីយ៉ា លោក ហ្គូដឡាក់ ចូណាថាន់ លោក អូបាម៉ា បានគូសបញ្ជាក់ ពីតម្រូវការ សម្រាប់ប្រទេស នីហ្សេរីយ៉ា និងភាពដៃគូ ក្នុងតំបន់របស់ខ្លួន ដើម្បីដាក់ឲ្យមានសកម្មភាពថ្មី ក្នុងការប្រយុទ្ធប្រឆាំងនឹង ក្រុមប្រដាប់អាវុធបូកូ ហារាំ ។
គួរបញ្ជាក់ថា លោក អូបាម៉ា បានជំរុញឲ្យប្រធានាធិបតី នីហ្សេរីយ៉ា ខិតខំធ្វើការងាររួមគ្នា ដើម្បីបង្រួបបង្រួមជាតិ និង រក្សានូវចំណងទំនាក់ទំនងរឹងមាំ ជាមួយនឹងសហរដ្ឋអាមេរិក ដើម្បីការពារប្រទេសជាតិ កុំឲ្យជួបនឹងបញ្ហា ជាពិសេស តំបន់នៅតាមព្រំដែន ៕
ព័ត៌មានជាតិ
មតិយោបល់