អង្គការសហប្រជាជាតិ៖ បើយោងតាមរបាយការណ៍ថ្មីមួយរបស់អង្គការសហប្រជាជាតិបានបញ្ជាក់ថា ចំនួននៃក្រុមអ្នកប្រយុទ្ធ ដែលបានចាកចេញពីផ្ទះដើម្បីចូលរួមក្រុមអាល់កៃដានិងក្រុមរដ្ឋ ឥស្លាមនៅក្នុងប្រទេសអ៊ីរ៉ាក់និងស៊ីរី ព្រមទាំងប្រទេសដទៃទៀតបានកើនដល់ជាង២៥,០០០ នាក់មកពីជាង ១០០ ប្រទេស។
ក្រុមអ្នកជំនាញការត្រួតពិនិត្យការដាក់ទណ្ឌកម្មរបស់ អង្គការសហប្រជាជាតិប្រឆាំងនឹងអាល់កៃដានេះបាននិយាយនៅក្នុងរបាយការណ៍ កាលពីថ្ងៃពុធថា ការវិភាគរបស់ខ្លួនបានបង្ហាញពីចំនួននៃក្រុមអ្នកប្រយុទ្ធភេរវកម្ម បរទេសនៅទូទាំងពិភពលោកបានកើនឡើង៧១ភាគរយ ដោយមានចន្លោះពីពាក់កណ្ដាលឆ្នាំ២០១៤ ដល់ខែមីនាឆ្នាំ២០១៥។
ក្រុមនេះបាននិយាយថា ទំហំនៃបញ្ហានេះបានកើនឡើងក្នុងរយៈពេលបីឆ្នាំចុងក្រោយនេះ និងលំហូរនៃអ្នកប្រយុទ្ធបរទេស ”គឺខ្ពស់ជាងពេលណាៗទាំងអស់ក្នុងប្រវត្តិសាស្ត្រ”។
ចំនួនសរុបនៃអ្នកប្រយុទ្ធភេរវកម្មបរទេសមានការកើនឡើងយ៉ាងខ្លាំងពី ពីរបីពាន់នាក់កាលពីមួយទសវត្សរ៍មុនមកជាង២៥,០០០នាក់នាពេល បច្ចុប្បន្ននេះ។ របាយការណ៍នេះបានឲ្យដឹងថាគ្រាន់តែពីរប្រទេសប៉ុណ្ណោះគឺមានអ្នក ប្រយុទ្ធបរទេសជាង២០,០០០នាក់គឺប្រទេសស៊ីរីនិងអ៊ីរ៉ាក់។ ពួកគេបានទៅចូលរួមជាមួយក្រុមរដ្ឋឥស្លាមនោះទេ ប៉ុន្តែក៏បានចូលជាមួយរណសិរ្ស Al-Nusra ផងដែរ។
ការបរាជ័យរបស់ក្រុមយោធារដ្ឋឥស្លាមនៅក្នុងប្រទេសស៊ីរី និងអ៊ីរ៉ាក់អាចនឹងមានផលវិបាកខណៈពេលដែលរដ្ឋាភិបាលត្រូវបានគេ ផ្តោតទៅលើការគំរាមកំហែងពីការត្រឡប់មកផ្ទះវិញរបស់ក្រុមអ្នក ប្រយុទ្ធទាំងនោះ។
លើសពីនេះ នៅប្រទេសស៊ីរីនិងអ៊ីរ៉ាក់ របាយការណ៍បាននិយាយថា កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានបានប៉ាន់ប្រមាណ នៅក្នុងខែមីនាថា អ្នកប្រយុទ្ធបរទេសប្រមាណជា៦,៥០០ នាក់កំពុងតែសកម្មនៅក្នុងប្រទេសនេះ ហើយជនបរទេសរាប់រយនាក់កំពុងប្រយុទ្ធគ្នានៅក្នុងប្រទេសយេមែន, ប្រទេសលីប៊ី និងប្រទេសប៉ាគីស្ថានប្រមាណ១០០នាក់នៅសូម៉ាលី និងអ្នកផ្សេងទៀតនៅក្នុងប្រទេសសាហេលនៅអាហ្វ្រិកភាគខាងជើង និងនៅក្នុងប្រទេសហ្វីលីពីន។
ចំនួននៃបណ្តាប្រទេសដែលអ្នកប្រយុទ្ធមក បានកើនឡើងយ៉ាងខ្លាំងផងដែរពីក្រុមតូចក្នុងឆ្នាំ ១៩៩០ ដល់ជាង១០០នាក់នាពេលបច្ចុប្បន្ននេះ - ច្រើនជាងពាក់កណ្តាលនៃប្រទេសនៅលើពិភពលោក រួមទាំងប្រទេសដែលមិនធ្លាប់មានទំនាក់ទំនងជាមួយក្រុមអាល់កៃដា ផងដែរ។
ប្រភពដដែលនោះបានលើកឡើងថា ក្រុមអ្នកប្រយុទ្ធបរទេសច្រើនបំផុតគឺមកពីប្រទេស ទុយណេស៊ី, ម៉ារ៉ុក, បារាំង, រុស្ស៊ី ម៉ាល់ឌីវ,ហ្វាំងឡង់ ,ទ្រីនីដាត និងតូបាហ្គោ។
ក្រុមប្រឹក្សាសន្តិសុខបាននិយាយថា ក្រុមអ្នកប្រយុទ្ធ និងបណ្ដាញរបស់ពួកគេបានបង្កការគំរាមជាយូរអង្វែង និងធ្វើឲ្យមានបញ្ហាសន្តិសុខសកលលោក ដែលពិបាកនឹងដោះស្រាយ។
ជាមួយនឹងការធ្វើដំណើរសាកលភាវូបនីយកម្មនេះក្រុមប្រឹក្សាសន្តិសុខនិយាយ ថាឱកាសនៃការវាយប្រហារភេរវកម្មលើមនុស្សមកពីប្រទេសណាមួយបានកើនឡើង ជាពិសេសជាមួយនឹងការវាយប្រហារគោលដៅសណ្ឋាគារ ទីសាធារណៈនិងកន្លែងផ្សេងៗ។
ក្រុមប្រឹក្សាសន្តិសុខបានកត់សម្គាល់ថាតិចជាង១០ភាគរយនៃមូលដ្ឋាន ព័ត៌មានដើម្បីកំណត់អត្តសញ្ញាណអ្នកប្រយុទ្ធបរទេស ត្រូវបានគេដាក់ចូលទៅក្នុងប្រព័ន្ធជាសកល និងបានអំពាវនាវឲ្យមានការចែករំលែកកាន់តែច្រើន៕
ព័ត៌មានជាតិ
មតិយោបល់