ក្រសួងការបរទេសចិនកាលពីថ្ងៃទី២ខែមេសាបានប្រតិកម្មដោយបង្ហាញការខឹងសម្បារយ៉ាងខ្លាំងចំពោះសកម្មភាពរបស់អាមេរិកដែលបញ្ចាយន្តហោះចម្បាំងមកចុះចតនៅកោះតៃវ៉ាន។ សកម្មភាពខាងលើគឺជាការទំនាក់ទំនងដោយផ្ទាល់រវាងកម្លាំងទាហានអាមេរិកនិងសារព័ត៌មានកោះតៃវ៉ានបានផ្សាយថា យន្តហោះចម្បាំងអាមេរិក២គ្រឿងប្រភេទF-18 បានចុះចត់នៅទីតាំងទ័ពអាកាសកោះតៃវ៉ាន ក្រោយពេលយន្តហោះទាំងពីរគ្រឿងនោះជួបបញ្ហាបចេ្ចកទេស។ មកទលពេលនេះមិនទាន់មានព័ត៌មានផ្សាយថាយន្តហោះអាមេរិកធ្វើដំណើរទៅណាហើយមកពីណានោះទេ ទើបចុះចតនៅទីនេះ។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោក Henrietta Vevin បញ្ចាក់ថា «ក្នុងពេលដែលការចុះចត់ជាបន្ទាន់ដោយមិនប្រកាសឲ្យដឹងជាមុននោះ មានមូលហេតុតែមួយគត់គឺមានបញ្ហាបច្ចេកទេស។ ចំណែកកោះតៃវ៉ានអនុញ្ញាត្តិឲ្យចុះចតជាបន្ទាន់ក្នុងពេលដែលមានសភាពគ្រោះថ្នាក់គឺជារឿងត្រឹមត្រូវបំផុត»។ហេតុការខាងលើបានធ្វើឲ្យភាគីចិនបង្ហាញការខឹងសម្បាយ៉ាងខ្លាំង។ មានប្រសាសនៅក្នុងសន្និសីទកាសែត អ្នកនាំពាក្យក្រសួងការបរទេសចិនលោក Hua Chunying បញ្ចាក់ថា «យើងបានតាមដានសកម្មភាពខាងលើយ៉ាងយកចិតទុកដាក់បំផុត ហើយអាមេរិកចាំបាច់ត្រូវតែ គោរពដែនអាធិបតេយ្យរបស់ចិន ពិសេសគឺគោលនយោបាយចិនតែមួយ»។ អាមេរិកមានតួនាទីជួយដល់កោះតៃវ៉ានក្នុងការការពារខ្លួនឯងតាមច្បាប់ទំនាក់ទំនងជាមួយតៃវ៉ានបានចុះហត្ថាលេខានាឆ្នាំ១៩៧៩ ពេលដែលទីក្រុងវ៉ានស៊ីនតោនកាត់ផ្តាច់ទំនាក់ទំនងជាមួយជាផ្លូវការជាមួយកោះតៃវ៉ានដើម្បីទទួលស្គាល់ប្រទេសធាធារណរដ្ឋប្រជាជនចិន។ ប៉ុន្តែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះពេលដែលអាមេរិកសម្រេចលក់សព្វាវុធទៅឲ្យកោះតៃវ៉ានឬមានទំនាក់ទំនងយោធាល្អប្រសើជាមួយគ្នានោះ ចិនតែងតែថ្កោលទោស ដោយចាត់ទុកថាសកម្មភាពស្និតស្នាលជាមួយតៃវ៉ាននិងធ្វើឲ្យប៉ះពាល់ដលទំនាក់ទំនងយ៉ាងល្អប្រសើរវាងអាមេរិកនិងចិនដីគោក៕
ព័ត៌មានជាតិ
មតិយោបល់