ព័ត៌មានជាតិ

ធ្លាយ​ព័ត៌មាន​ថ្មី​ទៀត​ទាក់​ទង​នឹង​ Huawei P8​

ខណៈពេលដែលព័ត៌មានជាច្រើនកំពុងតែលេចឮពីវត្តមាន​ P8 ដែលជាស្មាតហ្វូនថ្មីរបស់ Huawei ត្រូវបានគេរំពឹងថា នឹងបង្ហាញវត្តមាននៅក្នុង​ខែ​មេសា នេះ ​ស្រាប់តែធ្លាយព័ត៌មានថ្មីមួយទៀតថា Huawei នឹងធ្វើការ Upgrad អង្គប្រតិបត្តិការឲ្យប្រសើរជាងស្មាតហ្វូនម៉ូដែលមុនៗ ដើម្បី​ឲ្យ P8 ក្លាយជាស្មាតហ្វូនដ៏អស្ចារ្យសម្រាប់ឆ្នាំ ២០១៥។

ប្រភព័ត៌មានថ្មីនេះ ត្រូវបានទម្លាយដោយគេហទំព័រចិនមួយ ដោយបានចុះផ្សាយជាភាសាចិន ហើយក្នុងនោះបានបញ្ជាក់ថា ក្រុមហ៊ុន Huawei បាន​យកចិត្តទុកដាក់ក្នុងការចនា និងផលិត P8 ដើម្បីធ្វើយ៉ាងណា​ឲ្យក្លាយជាស្មាតហ្វូនល្អ​ឯក សម្រាប់ប្រជែងទីផ្សារស្មាតហ្វូន ក្នុងគោលដៅ​សំដៅយក​​ទីផ្សារពិភពលោក ក៏ដូចជាដើម្បីសម្រេចបំណងចង់ក្លាយជាក្រុមហ៊ុនស្មាតហ្វូនយក្សផងដែរ។ តាមការបញ្ជាក់ Huawei P8 អាចនឹងប្រើឈីប Kirin 935 ដែរជាជំនាន់ថ្មី ដោយកាលពីមុនគឺប្រើតែឈីប Kirin 930 SoC ប៉ុណ្ណោះ។

គួរបញ្ជាក់ផងដែរថា​ នៅថ្ងៃទី១៥ ខែមេសា​ ឆ្នាំ ២០១៥ ខាងមុខនេះ ក្រុមហ៊ុន Huawei នឹងរៀបចំព្រឹត្តិការណ៍ធំមួយនៅក្នុងទីក្រុងឡុងដ៍ ប្រទេស​អង់គ្លេស ដោយនៅក្នុងព្រឹត្តិការណ៍នោះ ត្រូវបានគេរំពឹងថា Huawei នឹងបង្ហាញស្មាតហ្វូន P8៕

p8

មតិយោបល់