ខេត្តសៀមរាប៖បន្ទាប់ពីមានការរិះគន់ យ៉ាងធ្ងន់ៗពីសំណាក់មហាជននិងបណ្តាញសង្គមហ្វេសបុក ទៅលើអ្នករៀបចំអង្គរសង្គ្រាន្តឆ្នាំ២០១៥នេះ ថា បានធ្វើខ្លោងទ្វារអង្គ័រសង្គ្រាន្តមានភាពស្រដៀងគ្នាទៅនឹងខ្លោងទ្វាររបស់ប្រទេសវៀតណាមនិងប្រទេសចិន ទើបគេឃើញមានការផ្លាស់ប្តូររូបរាងមួយចំនួនហើយ នៅព្រឹកថ្ងៃទី០៦ខែមេសា ឆ្នាំ២០១៥នេះ។ ទាក់ទិននឹងករណីនេះ លោក ប៊ុន ថារិទ្ធ អភិបាលរងខេត្តសៀមរាបបានមានប្រសាសន៍ប្រាប់ថា អ្នករិះគន់ គេចេះតែរិះគន់ទៅ ប៉ុន្តែធាតុពិតគេបានកសាងឡើងតាមរចនាបថរបស់ខ្មែរ ហើយជាពិសេសធ្វើឡើងដើម្បី ឲ្យមានការរីកចំរើនក្នុងសង្គមជាតិទាំងមូល ។លោកបន្តថា បច្ចុប្បន្ននេះ គេកំពុងតែរៀបចំផ្លាស់ប្តូរពណ៌មួយចំនួនហើយ ប៉ុន្តែការងារទាំងនោះគឺជាការងាររបស់ (ស ស យ ក) ថ្នាក់ជាតិដូច្នេះអាជ្ញាធរនៅមិនទាន់អាចធ្វើអត្ថាធិប្បាយបានច្បាស់លាស់នៅឡើយទេ។ជាមួយគ្នានោះលោក សោម រតនា អ្នកនាំពាក្យ( ស ស យ ក) បានមានប្រសាសន៍ប្រាប់តាមទូរស័ព្ទយ៉ាងខ្លីថា ករណីនេះលោកសុំមិនធ្វើការអត្ថាធិប្បាយនោះទេ៕
ព័ត៌មានជាតិ
មតិយោបល់