ព័ត៌មានជាតិ ព័ត៌មានសិល្បៈ និងកម្សាន្ត

Fast & Furious 7 ​បំបែក​កំណត់​ត្រា​​ ២ថ្ងៃ​រក​ចំណូល​បាន​ជិត ​$៤​លាន​ដុល្លារ​

ក្រុមអ្នកវិភាគបានលើកឡើងថា រឿង Fast & Furious 7 នឹងអាចប្រមូលប្រាក់ចំណូលបានរហូតដល់ ១ពាន់លានដុល្លារអាមេរិក នៅពេលនេះ ការ​វិភាគនោះអាចជាការពិត ព្រោះថា គ្រាន់តែ ២ថ្ងៃដំបូងនៃការដាក់បញ្ចាំងតាមរោងកុនគឺបានបំបែកកំណត់ត្រាទៅហើយ។

Fast & Furious 7

ពីថ្ងៃទី០៤ដល់៥ ខែមេសា​ ពោលគឺពីថ្ងៃចុងសប្ដាហ៍ដំបូង Fast & Furious 7 អាចរកប្រាក់ចំណូលបាន ៣៨៤លានដុល្លារអាមេរិក នៅជុំវិញពិភពលោក បើធៀបនឹងវគ្គមុន កើនឡើង ៤៨ភាគរយ។ ចំណុចនេះ បានធ្វើឲ្យពិភពលោកទាំងមូលព្យាករណ៍ថា ក្នុងមួយខែ​មេសានេះ Fast & Furious 7 អាចរកចំណូល​បានកន្លះលានដុល្លារអាមេរិក ព្រោះថា នៅពេលនេះ Fast & Furious 7 មិនទាន់ដាក់បញ្ចាំងនៅតាមរោងកុនក្នុង​ប្រទេសរុស្ស៊ី ជប៉ុន ជាពិសេសគឺចិន ដែលជាទីផ្សារភាពយន្តធំ ដោយ៣ប្រទេសនេះនឹងដាក់បញ្ចាំងនៅក្នុងពេលឆាប់ៗនេះ៕

មតិយោបល់