ភាពយន្តដ៏ល្បីរឿង «Fast & Furious 7» បានចាប់ផ្ដើមដាក់បញ្ចាំងនៅតាមបណ្ដាប្រទេសមួយចំនួននៅក្នុងពិភពលោក ដោយកាលពីសប្ដាហ៍មុន បានដាក់បញ្ចាំងនៅក្នុងប្រទេសចិន រហូតទទួលបានប្រាក់ចំណូល ២៥០លានដុល្លារអាមេរិក ត្រឹមរយៈពេល ៨ថ្ងៃក្នុងទឹកដីប្រទេសចិន។
យោងតាមការចុះផ្សាយរបស់ CNN បានឲ្យដឹងថា នៅថ្ងៃដំបូងនៃការដាក់បញ្ចាំងក្នុងប្រទេសចិន ទទួលបានប្រាក់ចំណូល ៧០លានដុល្លារអាមេរិក ហើយក៏បន្ដកើនឡើងដល់ ២៥០លានដុល្លារអាមេរិកគិតត្រឹមថ្ងៃនេះ ដោយបានក្លាយជាភាពយន្តហូលីវ៉ូដថ្មី ដែលរកប្រាក់ចំណូលបានច្រើនជាងគេនៅក្នុងប្រទេសចិន បន្ទាប់ពីរឿង Transformers: Age of Extinction។
គិតត្រឹមថ្ងៃទី២០ ខែមេសា ឆ្នាំ ២០១៥ នេះ រឿង «Fast & Furious 7» រកចំណូលសរុបបានជាង ៨៥៨លានដុល្លារអាមេរិក ដែលបានក្លាយជារឿងទី៧ ក្នុងប្រវត្តិសាស្ត្រដែលទទួលបានប្រាក់ចំណូលខ្ពស់ ខណៈដែល រឿង «Titanic និង Avatar» កំពុងឈរនៅលេខរៀងទី១ និង២៕
មតិយោបល់