អេហ្ស៊ីប៖ តុលាការអេហ្ស៊ីបនៅថ្ងៃអង្គារម្សិលមិញនេះ បានសម្រេចកាត់ទោស អតីតប្រធានាធិបតីអេហ្ស៊ីប លោក Mohamed Morsi ដែលត្រូវបានគេទម្លាក់ពីតំណែងឲ្យជាប់គុកចំនួន ២០ឆ្នាំ ចំណែកបក្ខពួក ១៤នាក់ផ្សេងទៀតក៏ជាប់គុក ២០ឆ្នាំដូចគ្នាដែរ។ នេះបើយោងតាមការចុះផ្សាយរបស់ BBC ចេញផ្សាយនៅយប់ថ្ងៃពុធទី២២ ខែមេសា ឆ្នាំ ២០១៥។
យោងតាមការបញ្ជាក់របស់ BBC បានឲ្យដឹងថា អតីតមេដឹកនាំឥស្លាមមួយនេះ អាចត្រូវប្រឈមមុខនឹងទោសប្រហារជីវិត ប៉ុន្តែដោយសារតែមានការសម្រាលទោស ទើបត្រូវជាប់គុកតែ ២០ឆ្នាំ។
គួរបញ្ជាក់ផងដែរថា លោក Morsi បានចេញបញ្ជាចាប់ខ្លួន និងធ្វើទារុណកម្មទៅលើក្រុមបាតុករ កាលពីអំឡុងឆ្នាំ ២០១២ ពោលគឺនៅពេលដែលលោកកំពុងតែកាន់អំណាច ហើយក្រោយមក ដោយសារតែទង្វើរបស់លោកនេះហើយ ទើបមានការទម្លាក់លោកពីតំណែង៕
ព័ត៌មានជាតិ
មតិយោបល់