Post News Media ព័ត៌មានជាតិ Update៖ ករណីភ...

Update៖ ករណីភ្លៀងធ្លាក់លាយលំនឹងខ្យល់កន្ត្រាក់ បណ្ដាលឲ្យផ្ទះជាច្រើនខ្នងរងការខូចខាត និងមនុស្សរបួសធ្ងន់

បន្ទាយមានជ័យ: នៅថៃ្ងទី៥ ខែកក្កដា ឆ្នាំ២០១៩ រសៀល វេលាម៉ោង ១និង៣០នាទី មានភ្លៀងធ្លាក់លាយខ្យល់បោកបក់ ប៉ះភូមិភ្នំ ភូមិជញ្ជាំង ភូមគោកលុន និងភូមជ្រាប់ ឃុំជបវារី ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ បណ្តាលឲ្យរលំផ្ទះរបើកដំបូលសំយ៉ាប និងរោងលក់វត្ថុអនុស្សាវរីយ៍ ចំនួន ១២ខ្នង ក្នុងនោះ៖
– ផ្ទះចំនួន ០៦ខ្នង ខូចខាតស័ង្កសី ៥៤សន្លឹក។
– រោង លក់វត្ថុអនុស្សាវរីយ៍ចំនួន ០៦ខ្នង ខូចខាតស័ង្កសីចំនួន ៧៨សន្លឹក។
– របួសមនុស្ស ០១នាក់ (ធ្ងន់) បញ្ជូនទៅមន្ទីរពេទ្យ មង្គលបូរី។
– រលំ បង្គោលភ្លើងចំនួន ០១ដើម៕