ព័ត៌មានជាតិ

Huawei កំពុង​អនុវត្ត​យុទ្ធ​សាស្ត្រ​វាយ​លុយ​ទីផ្សា​ស្មា​ត​ហ្វូន​រ​អាមេរិក​

​យោង​តាម​លោក Zhiqiang Xu ប្រធាន​គ្រប់គ្រង Huawei ប្រចាំ​សហរដ្ឋអាមេរិក បានឲ្យដឹងថា នៅពេលនេះ Huawei កំពុង​អនុវត្ត​ផែនការ​យុទ្ធសាស្ត្រ​របស់​ខ្លួន​ដើម្បី​វាយ​លុយ​ទីផ្សារ​ស្មា​ត​ហ្វូននៅ​សហរដ្ឋអាមេរិក បន្ទាប់​ពី​ជោគជ័យ​បណ្ដើរៗ​ទៅ​លើ​ទីផ្សារ​ស្មា​ត​ហ្វូននៅ​តំបន់​អឺរ៉ុប​។​

huawei-usa

​ក្រុមហ៊ុន​ផលិត​ស្មា​ត​ហ្វូន​លំដាប់​ទី​២​របស់​ចិន និង​កំពុងតែ​ប្រជែង​យក​លេខ​៣​សម្រាប់​ពិភពលោក​មួយ​នេះ បាន​រៀបចំ​យុទ្ធសាស្ត្រ​ទីផ្សារ​សម្រាប់​ត្រៀម​វាយ​លុយ​ទីផ្សារ​អាមេរិក ដោយ​គ្រោង​នឹង​សហការ​ជាមួយ​ក្រុមហ៊ុន​ផ្ដល់​សេវាកម្ម​ទូរស័ព្ទ​ធំ​ទាំង​៤​របស់​អាមេរិក មាន AT&T, Sprint, T-Mobile និង Verizon ដើម្បី​ពង្រីក​ទីផ្សារ​ចែកចាយ​ដោយ​ផ្ទាល់​ទៅ​កាន់​អតិថិជន​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា កាលពី​ថ្ងៃ​ទី​១៥ ខែ​មេសា ឆ្នាំ ២០១៥ កន្លងទៅនេះ ក្រុមហ៊ុន Huawei បានប្រកាស​បង្ហាញ​ស្មា​ត​ហ្វូន​ថ្មី​របស់​ខ្លួន​នៅក្នុង​ទីក្រុង​ឡុង​ដ៍​គឺ Huawei P8 ប៉ុន្តែ​ស្មា​ត​ហ្វូន​មួយ​នេះ​នៅ​មិន​ទាន់​បញ្ជាក់​ថា មាន​លក់​នៅលើ​ទីផ្សារ​អាមេរិក​នោះ​ទេ​៕​

មតិយោបល់