នៅថ្ងៃពុធម្សិលមិញនេះ លោក Mark Zuckerberg នាយកប្រតិបត្តិបណ្ដាញទំនាក់ទំនងសង្គម Facebook ប្រកាសបង្ហាញរបាយការណ៍ហិរញ្ញវត្ថុត្រីមាសទី១ ឆ្នាំ ២០១៥ ដោយក្នុងនោះប្រាក់ចំណូលកើនឡើង ៤២ភាគរយ ស្មើនឹង ៣,៥៦ពាន់លានដុល្លារអាមេរិក ប៉ុន្តែប្រាក់ចំណេញថយចុះ ដោយសារតែមានការចំណាយខ្ពស់ទៅលើការសាងសង់មជ្ឈមណ្ឌលទិន្នន័យ (Data Center)។
យោងតាមការចុះផ្សាយរបស់ Wall Street Journal បានឲ្យដឹងថា Facebook ចំណេញត្រឹមតែ ៥១២លានដុល្លារអាមេរិក ប៉ុណ្ណោះនៅក្នុងត្រីមាសទី១ ឆ្នាំ ២០១៥ ដោយសារតែនៅលើចុងឆ្នាំ ២០១៤ និងដើមឆ្នាំ ២០១៥ នេះ Facbeook បានចំណាយលុយយ៉ាងច្រើនសន្ធឹកក្នុងការសាងសង់មជ្ឈមណ្ឌលទិន្នន័យ។
គួរបញ្ជាក់ផងដែរថា ប្រាក់ចំណូលបានមកពីការផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងត្រីមាសទី១ នេះ មានចំនួន ៣,៣ពាន់លានដុល្លារអាមេរិក ដោយបានកើនឡើង ៤៦ភាគរយ ក្នុងនោះមាន ៧៣ភាគរយ បានមកពីការផ្សព្វផ្សាយពាណិជ្ជកម្មលើទូរស័ព្ទចល័ត៕
ព័ត៌មានជាតិ
មតិយោបល់