ព័ត៌មានជាតិ

ដេកក្នុងអង្រឹងសុខៗ ខ្យល់គរស្លាប់

ត្បូងឃ្មុំៈ កាលពីយប់ថ្ងៃទី២៥ ខែតុលា ឆ្នាំ២០១៦ មានបុរសម្នាក់ផឹកស្រាថ្នាំរួច ខ្យល់គរស្លាប់ ខណៈកំពុងដេកក្នុងអង្រឹង។ ហេតុការណ៍នេះ បានកើតឡើងនៅក្នុងភូមិវាលកណ្តៀង ឃុំជប់ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជនរងគ្រោះមានឈ្មោះ ហេង ឆៃ ភេទប្រុស អាយុ២៣ឆ្នាំ (នៅលីវ) មានទីលំនៅភូមិត្រពាំងទឹម ឃុំព្រីងជ្រុំ ស្រុកជើងព្រៃ ខេត្តកំពង់ចាម មកស្នាក់នៅជាកម្មករធ្វើបង់ថ្ម នៅភូមិវាលកណ្តៀង ឃុំជប់ ស្រុកត្បូងឃ្មុំ។

ប្រភពដដែលបន្តថា មុនពេលកើតហេតុ នៅពេលល្ងាចជនរងគ្រោះបានផឹកស្រាថ្នាំ ជាមួយបងប្អូនអស់កន្លះលីត្រ ហើយហូបបាយ ក្រោយហូបបាយរួច បានសម្រាក នៅក្នុងអង្រឹងស្តាប់វិទ្យុតាមទូរសព្ទ លុះស្រាប់តែដល់ព្រឹកឡើង បងប្អូននិងកម្មករនៅជាមួយគ្នា បានដាស់ឲ្យក្រោកធ្វើការ ទើបដឹងថា ស្លាប់បាត់បង់ជីវិត ប្រហែលជាដោយសារខ្យល់គរ។

ក្រោយពេលកើតហេតុ កម្លាំងជំនាញបានសហការជាមួយគ្រូពេទ្យមណ្ឌលសុខភាពឃុំ ធ្វើការស្រាវជ្រាវពិនិត្យសាកសព ឃើញថាជនរងគ្រោះ ពិតជាស្លាប់ដោយជម្ងឺខ្យល់គរពិតមែន៕

ខ្យល់គរខ្យល់គរខ្យល់គរ

មតិយោបល់