ព័ត៌មានជាតិ

យន្តហោះ Drone បំពាក់​ជាតិ​វិទ្យុសកម្ម និង​កា​ម៉េ​រា ធ្លាក់​លើ​ដំបូល​អគារ​ការិយាល័យ​នាយករដ្ឋមន្ត្រី​ជប៉ុន​

​តូ​ក្យូ​៖ យន្តហោះ Drone ភ្ជាប់​ជាមួយនឹង​ជាតិ​វិទ្យុសកម្ម​ដែល​អាច​ផ្ទុះ​បាន ព្រមទាំង​កា​ម៉េ​រា ត្រូវបាន​ប្រទះឃើញ​នៅលើ​ដំបូល​នៃ​អគារ​ការិយាល័យ​លោកនាយក​រដ្ឋមន្ត្រី​ជប៉ុន Shinzo Abe ក្នុង​ទីក្រុង​តូ​ក្យូ កាលពី​ថ្ងៃ​ពុធ ទី​២២ ខែមេសា ឆ្នាំ ២០១៥ ម្សិលមិញ​នេះ​។​
​សារព័ត៌មាន​ក្នុងស្រុក​បាន​ចុះផ្សាយ​ថា ក្រុម​អ្នកជំនាញ និង​សន្ដិសុខ​របស់​ការិយាល័យ​រដ្ឋមន្ត្រី​បាន​យក​យន្តហោះ​នោះ​ទៅធ្វើ​ការត្រួតពិនិត្យ និង​ស៊ើបអង្កេត ដោយ​ទូរទស្សន៍​ក្នុងស្រុក​បាន​ផ្សាយ​ថា ជាតិ​វិទ្យុសកម្ម ដែល​នៅក្នុង​យន្តហោះ​នោះ​មាន​កម្រិត​ទាប ប៉ុន្តែ​វា​អាចធ្វើ​ការគ្រោះថ្នាក់​ដល់​ម​នុស្ស​បាន​។​
​គួរបញ្ជាក់​ផងដែរ​ថា យន្តហោះ Drone គ្មាន​មនុស្ស​បើក​នេះ ត្រូវបាន​ប្រទះឃើញ​នៅលើ​ដំបូង​អគារ​ការិយាល័យ​នាយករដ្ឋមន្ត្រី Abe កាលពី​វេលា​ម៉ោង ១០៖៣០​នាទី​ព្រឹក ថ្ងៃទី​២២ ខែមេសា ឆ្នាំ ២០១៥ ម្សិលមិញ ដោយ​បុគ្គលិក​បម្រើ​ការងារ​នៅក្នុង​ការិយាល័យ​ជា​អ្នក​ប្រទះឃើញ ខណៈពេលដែល​លោក Abe កំពុងតែ​ចូលរួម​កិច្ចប្រជុំ​អាស៊ី​-​អាហ្វ្រិក​នៅ​ឥណ្ឌូនេស៊ី​៕​
drone-2

drone.si

មតិយោបល់