ព្រៃវែងៈ កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២០ វេលាម៉ោង ៦និង១៥នាទីយប់ មានករណីក្មេងស្រីម្នាក់លង់ទឹកស្រះក្រោយផ្ទះស្លាប់ ស្ថិតក្នុងភូមិទួលពពេល ឃុំគោកលិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែង។
ក្មេងរងគ្រោះឈ្មោះ ទ្រី វណ្ណឌី ភេទស្រី អាយុ ២ឆ្នាំ៤ខែ រស់នៅភូមិកើតហេតុខាងលើ មានឪពុកឈ្មោះ គ្រី ទ្រី អាយុ ៣៤ឆ្នាំ ម្ដាយឈ្មោះ អុល ឡាំងអ៊ី អាយុ ២៤ឆ្នាំ។
មូលហេតុ៖ ម្ដាយរវល់ចិតបន្លែស្ល ឪពុករវល់ស្រោចទឹកដំណាំ ពេលបាត់កូនម្ដាយដើររក ទើបឃើញកូនលង់ទឹកស្រះចម្ងាយ ១០ម៉ែត្រ នៅក្រោយផ្ទះ។
ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ និងយោងតាមការបំភ្លឺបញ្ជាក់ថា ក្មេងរងគ្រោះខាងលើ ពិតជាស្លាប់ដោយលង់ទឹកប្រាកដមែន សពត្រូវបានប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់