ប៉េកាំង៖ អាជ្ញាធរចិន បានផាកពិន័យក្រុមហ៊ុនផលិតរថយន្តអាល្លឺម៉ង់ Mercedes-Benz នូវទឹកប្រាក់ ៥៦លានដុល្លារអាមេរិក នៅថ្ងៃព្រហស្បតិ៍ ទី២៣ ខែមេសា ឆ្នាំ ២០១៥ នេះ បន្ទាប់ពីរកឃើញថា បានរំលោភលើច្បាប់ប្រឆាំងនឹងការផ្ដាច់មុខ និងការកំណត់តម្លៃ។
ក្រុមស៊ើបអង្កេតបានធ្វើការស្រាវជ្រាវទៅលើឈ្មួញរបស់ក្រុមហ៊ុន Mercedes-Benz នៅក្នុងខេត្តជាំងស៊ូ ប្រទេសចិន ដោយបានរកឃើញថា បានល្មើសនឹងច្បាប់ប្រចាំនឹងតម្លៃសផ្ដាច់មុខ ទៅលើរថយន្តម៉ូដែល E និង S-Class របស់ Mercedes-Benz ដែលផលិតឡើងក្នុងតម្លៃឆ្នាំ ២០១៣ និង ២០១៤។
តាមការបញ្ជាក់ ករណីនេះត្រូវបានក្រុមស៊ើបអង្កេតចិន បានធ្វើការស្រាវជ្រាវតាំងពីខែសីហា ឆ្នាំមុន ដើម្បីស្វែងរកភស្ដុតាង ដោយទីបំផុតបានរកឃើញថា ក្រុមហ៊ុនអាល្លឺម៉ង់មួយនេះ បានល្មើសច្បាប់ក្នុងការកំណត់តម្លៃផ្ដាច់មុខ ដែលជាហេតុធ្វើឲ្យទីផ្សាររថយន្តមានការប្រែប្រួល៕
ព័ត៌មានជាតិ
មតិយោបល់