(Reuters) - អ្នកនាំពាក្យសេតវិមានលោកស្រី Jen Psaki បាននិយាយថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនរួចជាស្រេចដើម្បីពិចារណាលើការងារការទូតជាមួយកូរ៉េខាងជើងប្រសិនជាវាឈានទៅរកការលុបបំបាត់អាវុធនុយក្លេអ៊ែរ ។
នៅក្នុងសន្និសីទព័ត៌មានកាលពីថ្ងៃពុធ លោកស្រី Psaki បានបដិសេធមិនធ្វើសេចក្តីអត្ថាធិប្បាយលើរបាយការណ៍ពីក្រុមអ្នកស្រាវជ្រាវសហរដ្ឋអាមេរិកនៅសប្តាហ៍នេះអំពីសកម្មភាពនៅកន្លែងផលិតនាវា Sinpo របស់កូរ៉េខាងជើងដែលត្រូវបានក្រុមអ្នកវិភាគនិយាយថាអាចជាផ្នែកមួយនៃការត្រៀមលក្ខណៈសម្រាប់ការបាញ់សាកល្បងគ្រាប់មីស៊ីលបាលីស្ទីកដោយនាវាមុជទឹក។ ហើយលោកស្រីបានបង្វែរសំណួរអំពីរឿងនេះទៅមន្ទីរបញ្ចកោណ។

លោកស្រីបាននិយាយថា “ខ្ញុំចង់និយាយថា ជារួមយើងមានគោលដៅច្បាស់លាស់ដោយវាទាក់ទងទៅនឹងប្រទេសកូរ៉េខាងជើង ដែលគោលដៅនោះមានបំណងដើម្បីលុបបំបាត់អាវុធនុយក្លេអ៊ែរនៅឧបទ្វីបកូរ៉េ” ។
“ជាការពិតយើងកំពុងបន្តអនុវត្តការដាក់ទណ្ឌកម្មដែលយើងកំពុងពិគ្រោះយោបល់ជាមួយសម្ព័ន្ធមិត្ត និងដៃគូរបស់យើង។ យើងបានត្រៀមពិចារណាលើទំរង់ការទូតមួយចំនួនប្រសិនបើការងារនោះនឹងនាំយើងឈានដល់ការលុបបំបាត់អាវុធនុយក្លេអ៊ែរ”។

រដ្ឋបាលរបស់ប្រធានាធិបតីអាមេរិក Joe Biden ដែលបានចូលកាន់តំណែងកាលពីខែមករាបាននិយាយថាយើងស្ថិតនៅក្នុងដំណាក់កាលចុងក្រោយនៃការពិនិត្យឡើងវិញនៃគោលនយោបាយសម្រាប់ប្រទេសកូរ៉េខាងជើង។ ការពិនិត្យឡើងវិញទាំងនោះបានបង្ហាញដំណាលគ្នានៃការលំបាកក្នុងការដាក់សម្ពាធបញ្ហាសិទ្ធមនុស្ស ការលុបបំបាត់អាវុធនុយក្លេអ៊ែរ និងការដាក់ទណ្ឌកម្ម ស្របពេលដែលត្រូវធ្វើទំនាក់ទំនងល្អផ្នែកការទូត ដែលមន្ត្រីនិយាយថាវាត្រូវបានបដិសេធដោយក្រុងព្យុងយ៉ាង ដែលបានទាមទារការបន្ធូរបន្ថយទណ្ឌកម្មជាយូរមកហើយ។ ភាពតានតឹងបានកើនឡើងបន្ទាប់ពីកូរ៉េខាងជើងសាកល្បងមីស៊ីលផ្លោងនៅខែនេះ។

មតិយោបល់