ព័ត៌មានជាតិ

អ្នក​ស្លាប់​ដោយសារ​រញ្ជួយ​ដី​នៅនេ​ប៉ាល់​កើនឡើ​ដល់ ៦៨៨​នាក់​

​យោង​តាម​អាជ្ញាធរ​នៃ​ប្រទេស​នេ​ប៉ាល់​បញ្ជាក់​ឲ្យដឹង​នៅ​វេលា​ម៉ោង ៧​យប់​ថ្ងៃ​សៅរិ៍​ទី​២៥ ខែ​មេសា ឆ្នាំ ២០១៥ នេះ​ថា ចំនួន​អ្នក​ស្លាប់​ដោយសារ​គ្រោះ​រញ្ជួន​ដី​បាន​កើនឡើង​ដល់ ៦៨៨​នាក់​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​របស់ AP ចេញផ្សាយ​មុន​នេះ​បន្ដិច​។​

​គួរ​បញ្ជាក់​ផង​ដែរ​ថា នៅ​រសៀល​ថ្ងៃ​សៅរិ៍​ទី​២៥ ខែ​មេសា ឆ្នាំ ២០១៥ នេះ មាន​គ្រោះ​រញ្ជួយ​ដី​មួយ​បាន​កើតឡើង​នៅក្នុង​ប្រទេស​នេ​ប៉ាល់ ដែល​មាន​កម្រិត​នៃ​ការរញ្ជួយ​ខ្ពស់​រហូតដល់ ៧,៥​រ៉ិ​ចទ័​រ ដែល​បាន​ធ្វើឲ្យ​អគារ​ជាច្រើន​បាក់​រលំ​ដួល និង​បាន​បង្ក​ការភ័យខ្លាច​ដល់​ពលរដ្ឋ ព្រោះ​វា​ជា​ហេតុការណ៍​កម្រ​កើតមានឡើង​នៅ​ប្រទេស​នេ​ប៉ាល់​៕​

មតិយោបល់