សៀមរាប៖បរស់ម្នាក់បានស្លាប់ភ្លាម់ៗនៅក្នុងពហុព្យាបាលជំងឺគ្លីនីកសុខភាព ខណះមានអាការះឈឺក្បាលតឹងដើមទ្រូង គ្រូពេទ្យដាក់សេរ៉ូមបណ្តាលអោយប្រកាច់ស្លាប់សំណង(ប្រាំពាន់ដុល្លា)បញ្ចប់រឿងហើយព្យាយាមបំបាត់វត្ថុតាងនិងប្រញាប់ប្រញាលបញ្ជូនសាកសពចេញពីគ្លីនិក។ហេតុការនេះបានកើតឡើងនៅវេលា៩នឹង៣០នាទីព្រឹកថ្ងៃ២៣ខែមេសាឆ្នាំ២០១៥ នៅក្នុងមន្ទីរពេទ្យពហុព្យាបាលជំងឺ(គ្លីនីកសុខភាព)ស្ថិតនៅក្នុងភូមិតាភុល សង្កាត់ស្វាយដង្គុំ ក្រុងសៀមរាប ខេត្តសៀមរាប ។ បុរសម្នាក់ដែលត្រូវជាប្អូនថ្លៃជនរងគ្រោះបានអោយអ្នកយកព័ត៏មានដឹងថា ជនរងគ្រោះស្លាប់នោះមានឈ្មោះ យន់ សុធា ភេទប្រុសអាយុ៣៣ឆ្នាំមានទីលំនៅ ភូមិគ្រួស សង្កាត់ស្វាយដង្គុំ ក្រុងនឹងខេត្តសៀមរាប មានមុខរបរជាជាងភ្លើងនឹងមានប្រពន្ធឈ្មោះ ប៉ែន សុខុម អាយុ៣៥ឆ្នាំមានកូនចំនួនពីនាក់។បុរស់ដដែលបានបន្តថា ដំបូងជនរងគ្រោះដែលស្លាប់គាត់មានអាការះឈឺក្បាលតឹងណែនដើមទ្រូង ពិបាកក្នុងខ្លួនបានអោយរូបគាត់ជូនទៅគ្លីនីកសុខភាពដើម្បីអោយគ្រូពេទ្យពិនិត្យព្យាបាលប៉ុន្តែពេលទៅដល់គ្លីនីកសុខភាពស្រាប់តែគ្រូពេទ្យសួរពីបីម៉ាត់ក៏យកប្រដាប់វាស់តុងស្យុងវាស់រួចហើយបានបូមថ្នាំជាច្រើនមុខចាក់បញ្ចូលក្នុងសេរ៉ូមរួចហើយដាក់អោយជនរងគ្រោះតែម្តងភ្លាមៗស្រាប់តែជនរងគ្រោះបានប្រកាច់ស្លាប់បន្ទាប់ពីលោកគ្រូពេទ្យដាក់សេរ៉ូមមិនបានប្រាំនាទីផង។សាច់ញាតិជនរងគ្រោះ បានអោយដឹងទៀតថាក្រោយពេលជនរងគ្រោះស្លាប់ខាងមន្ទីរពហុព្យាបាល គ្លីនីកសុខភាពគេបានបង្ខំអោយសាច់ញាតិប្រញាប់យកសាកសពចេញ ដោយគ្មានកំណត់ហេតុពីសមត្ថកិច្ចជំនាញនិងព្យាយាមយកសំបកថ្នាំនិងសេរ៉ូមដែលជាវត្ថុតាងប្រមូលវេចខ្ចប់លាក់ទុក ដើម្បីបំបាត់ភស្តុតាង សាច់ញាតិដដែលបានបន្តទៀតថា ក្រោយពេលគេបញ្ជូនសាកសពមកដល់លំនៅដ្ឋានជនរងគ្រោះ ខាងគ្លីនីកសុខភាពគេមិនទទួលខុសត្រូវនោះទេ ប៉ុន្តែក្រុមគ្រួសារសាច់ញាតិបានរៀបចំឯកសារប្តឹងស្រាប់តែខាងគ្លីនីកមកសុំសំរួលហើយក្រោយមកទៀតក៏បានត្រូវរ៉ូវគ្នារទទួលសំណងចំនួន(ព្រាំពាន់ដុល្លា)យកមកធ្វើបុណ្យសពបញ្ចប់ការប្តឹង។ សាច់ញាតិបញ្ជាក់ទៀតថា ក្រោយពេលទទួលសំណង(ព្រាំពាន់ដុល្លា)ខាងគ្លីនីកបានសារភាពទទួលកំហុសពិតមែនពីការធ្វេសប្រហែសដែលមិនដឹងថាជនរងគ្រោះមានជំងឺស្អី វាយថ្នាំខុសបណ្តាលអោយស្លាប់។លោក វូ សុភេន ប្រធានមន្ទីរពហុព្យាបាលជំងឺ(គ្លីនីកសុខភាព)បានអោយដឹងតាមទូរសព្ទ័យ៉ាងខ្លីថាខាងសាច់ញាតិជនរងគ្រោះបានយល់ព្រមផ្តឹតមេដៃទទួលសំណង(ប្រាំពាន់ដុល្លា)បញ្ចប់រឿងរួចរាល់ហើយ។លោកវរះសេនីយ៏ឯក ដួង សុខា នាយការិយាលយ័នគរបាលព្រហ្មទណ្ឌកំរិតធ្ងន់បានអោយដឹងតាមទូរសព្ទ័នាព្រឹកថ្ងៃទី២៦ខែមេសាឆ្នាំ២០១៥ថា ក្រោយពីសមត្ថកិច្ចចុះទៅពិនិត្យសាកសពដែលដឹកនាំដោយលោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប បានចាត់ចែងអោយគ្រូពេទ្យប្រមូលវត្ថុតាង ដូចជាសំបកថ្នាំ សេរ៉ូម និងវត្ថុតាងផ្សេងៗទៀតយកទៅធ្វើការស្រាវជ្រាវរួចរាលហើយ ប៉ុន្តែនៅមិនទាន់ដឹងថាអ្នកជំងឺដែលជាជនរងគ្រោះស្លាប់នោះដោយសារមូលហេតុអ្វីឬបណ្តាលមកពីគ្រូពេទ្យវាយថ្នាំខុសនោះទេ។ ចំណែក លោកគ្រួស សារ៉ាត់ ប្រធានមន្ទីរសុខាភិបាលខេត្តសៀមរាប មិនអាចសុំការបភ្លឺបានទេ ដោយទូរសព្ទ័នៅក្រៅតំបន់សេវ៉ា។ លោក សុខ កែវបណ្ឌិត ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាប ដឹកនាំសមត្ថកិច្ចចុះពិនិត្យសាកសពបានអោយ អ្នកយកព័ត៏មានដឹងតាមទូរសព្ទ័ នៅថ្ងៃទី ២៦ ខែមេសានេះថា បានអោយខាងព្រហ្មទណ្ឌ័កំរិតធ្ងន់កសាងសំណុំរឿងហើយអង្កេតនិងដំណើរការក្តីគួបញ្ជាក់ផងដែរបើរកថាមូលហេតុមកពីការធ្វេសប្រហេសរបស់គ្រូពេទ្យខាងគ្លីនីកត្រូវប្រឈមុខផ្លូវច្បាប់។ លោកបានបន្តទៀតថារឿងសំណង(ប្រាំពាន់ដុល្លា)ជារឿងសាច់ញាតិជនរងគ្រោះនិងម្ចាស់គ្លីនីក ប៉ុន្តែពាក់ពាន់និងព្រហ្មទណ្ឌតុលាការនៅតែបើកការសើបអង្កេតបន្ត នៅពេលនេះមិនទាន់ដឹងថាជនរងគ្រោះស្លាប់ដោយសារមូលហេតុអ្វីនោះទេដោយសមត្ថកិច្ចកំពុងសើបអង្កេតនិងធ្វើកោសល្យវិច្ចយ័លើវត្ថុតាង៕

មតិយោបល់