ព័ត៌មានជាតិ

បុរសម្នាក់ស្រវឹងជិះម៉ូតូលឿនទៅបុកខឿនផ្លូវ ដួលបោកក្បាលស្លាប់យ៉ាងរន្ធត់!

ក្រចេះ: ករណីគ្រោះថ្នាក់ចរាចរណ៍ដ៏រន្ធត់មួយបានកើតឡើង ក្រោយពីមានបុរសម្នាក់ ជិះម៉ូតូក្នុងល្បឿនលឿនក្នុងទិសដៅ ពីជើងទៅត្បូង ស្ថិតក្នុងស្ថានភាពស្រវឹងបុកខឿនផ្លូវ បណ្តាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗនៅនឹងកន្លែង។

ហេតុការណ៍កើតឡើងនៅវេលាម៉ោង១០ និង១៥នាទីយប់ ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៧ នៅចន្លោះបង្គោលគីឡូម៉ែត្រលេខ១ នៅលើកំណាត់ផ្លូវជាតិលេខ៧A(ស្នួល-មណ្ឌលគីរី) ភូមិក្បាលស្នួល ឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ។

ម៉ូតូបង្កដោយខ្លួនឯងម៉ាក ហុងដា តេអ៊ិច(TX) ពណ៌ស្លាទុំ ពាក់ស្លាកលេខ ភ្នំពេញ1BK.7912 ជិះដោយឈ្មោះ តាំង ណាំសេង ភេទប្រុស អាយុ៣៩ឆ្នាំ
មានទីលំនៅភូមិព្រៃព្រីងខាងជើង សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

ចំពោះវត្ថុតាង សមត្ថកិច្ចបាននាំយកម៉ូតូមករក្សាទុកនៅ អធិការដ្ឋាននគរបាលស្រុកស្នួល។ ចំណែកសាកសព ត្រូវបានសមត្ថកិច្ចជំនាញ ប្រគល់ជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់