ភ្នំពេញ៖ ទំនងជាខឹងតារាណាម្នាក់ តារាសម្តែង សាន់ វីសាល ដែលមានឈ្មោះដើម គន់ រៀមរតនៈ បានបង្ហាញសារចង់ឆេះអ៊ីសេ និងបង្ហាញពីជម្រកពិតប្រាកដរបស់ខ្លួន នៅស្រុកំណើតផងដែរ ។
ការបង្ហាញ សារយ៉ាងដូច្នេះ ដោយសារតែខឹងសម្បារ នឹងអ្នកសិល្បៈដូចគ្នា រួមទាំងអ្នកជិតខាងមួយចំនួន ដែលមើលងាយមកលើខ្លួន ។
វីសាល បានសរសេរនៅលើហ្វេសប៊ុកថ្មីៗនេះថា “ខ្ញុំមិនដែលខ្លាចសោះក្នុងការទទួលស្គាល់ថា ខ្លួនអែងជាអ្វី នឹង មានកំណើតមកពីរណា !!
ចុះអ្នកដែរតែងតែតាមពើបជ្រាយ ឈ្នានីសខ្ញុំស្ទើរកពេលសំរាកគ្មាននោះអ្នកមានកំណើតល្អជាងគេប៉ុន្មានទៅ ? ( ក្តៅចង់ឆេះ E C ម៉ង់ខ្ញុំ )” ។
គន់ រៀមរតនៈ ហៅ សាន់ វីសាល បានថ្លែងប្រាប់គេហទំព័រ ដំណឹង តាមទូរស័ព្ទដៃ នៅថ្ងៃនេះ ឲ្យដឹងថា “សារដែលខ្ញុំសរសេរយ៉ាងដូច្នោះ គឺខឹងនឹងអ្នកសិល្បៈ រួមទាំងអ្នកជិតខាងដែលបានមើលងាយមកលើខ្លួន ខណៈដែលអ្នកមើលងាយខ្ញុំនោះក៏មានដើមកំណើត និងឪពុកម្តាយកើតនៅខេត្តដូចគ្នា តើវាមានអ្វីទៅអស្ចារ្យ “ ។ តារារូបនេះបានបន្តថា ដោយសារតែខ្ញុំកើតនៅព្រៃវែង ក្នុងភូមិ កំព្រៅ ឃុំញ្នៅ ១ ស្រុកស៊ីធរកណ្តាល ទើបមានអ្នកខ្លះមើលងាយមកលើខ្លួន និងថាចេះ ថាអញ្ចោះ មិនចេះចប់មិនចេះហើយ តែទោះជាយ៉ាងណាខ្លួនក៏មិនខ្លាចប្រាប់គេពីប្រភពកំណើតខ្លួនឡើយថា ខ្លួនកើតនៅទីណានោះដែរ ។
កាលមុនខ្ញុំធ្លាប់លាក់ពីប្រវត្តិខ្លួនដោយសារតែខាងព្រៃវែង ល្បីរឿងមួយនោះ និងខ្លាចគេពើបជ្រាយ តែពេលនេះមិនខ្លាចនោះទេ ខណៈដែលមានអ្នកសិល្បៈល្បីៗជាច្រើនក៏នៅខេត្ត ព្រៃវែងដូចគ្នា ។ នេះបើតាមការថ្លែងបន្តឲ្យដឹងពី សាន់ វីសាល ។
ស្លះប៉ុណ្ណឹងចុះ និយាយពីការងារសិល្បៈវិញ តារារូបនេះក៏បានឲ្យដឹងថា ទោះខ្លួនមិនសូវជាល្បីខ្ទរខ្ទារ តែរវល់ក៏មិនចាញ់ តារាល្បីៗប៉ុន្មានដែរ ដោយត្រូវថតកាយវិការខារ៉ាអូខេ តាមបណ្តាផលិតកម្មនានា ។ ទន្ទឹមជាមួយនឹងការងាររវល់នេះ ក៏សូមអរគុណ ដល់ផលិតកម្មទាំងអស់ ដែលបានផ្តល់ឱកាសឲ្យខ្លួន ទើបខ្លួនមានថ្ងៃនេះ ៕
មតិយោបល់