នេប៉ាល់៖ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃនេប៉ាល់ បានប្រកាសឲ្យដឹងនៅរសៀលថ្ងៃចន្ទទី២៧ ខែមេសា ឆ្នាំ ២០១៥ នេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជូនបានកើនឡើងដល់ ៣៦១៧នាក់ និងអ្នករបួសបានកើនឡើងដល់ ៦៥០៥នាក់។
សោកនាដកម្មគ្រោះរញ្ជួយដីនេះ បានធ្វើឲ្យហេដ្ឋារចនាសម្ព័ន្ធនៅក្នុងប្រទេសនេប៉ាល់ជាច្រើនត្រូវរងការខូចខាត ពោលគឺស្ទើតែទាំងស្រុង ដោយក្នុងនោះតំបន់ទីបេ និងប្រទេសឥណ្ឌាក៏រងផលប៉ះពាល់ផងដែរ ដោយនៅឥណ្ឌា ចំនួនអ្នកស្លាប់បានកើនឡើងដល់ ៦៩នាក់។
គួរបញ្ជាក់ផងដែរថា គ្រោះរញ្ជួយដីនេះ បានកើតឡើងកាលពីព្រឹកថ្ងៃសៅរ៍ទី២៥ ខែមេសា កន្លងទៅនេះ ក្នុងកម្រិត ៧,៩រ៉ីចទ័រ ដែលជាកម្រិតមួយខ្ពស់ ៕
ព័ត៌មានជាតិ
មតិយោបល់