សៀមរាប៖ ទីតាំង លក់ ចំណីបំប៉ន សុខភាព មួយកន្លែង ត្រូវបាន កម្លាំង នគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ច ខេត្តសៀមរាប ដឹកនាំដោយលោក វរៈសេនីយ៍ សឿន សេន សហកាជាមួយ មន្ទីរជំនាញចុះបង្ក្រាប ក្រោយមានការសង្ស័យថា បើកគ្មានច្បាប់អនុញាតិឲ្យធ្វើការលក់និងចែកចាយ ។លោកវរះសេនីយ៏ឯក សឿន សេន ប្រធានការិយាលយ័ប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តសៀមរាប បានដឹកនាំកម្លាំងចុះបង្ក្រាបទីតាំង លក់អាហារបំប៉នសុខភាព បានធ្វើឡើងនៅថ្ងៃទី២៨មេសា ឆ្នាំ២០១៥ វេលាម៉ោង១២និង០០នាទីថ្ងៃត្រង់ ស្ថិត នៅតាម បណ្ដោយផ្លូវជាតិលេខ ៦ស្ថិតនៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ខេត្ត សៀមរាប។មន្ត្រីសុខាភិបាល ខេត្តសៀមរាប បានឲ្យដឹងថា ទីតាំងលក់ចំណីបំប៉នសុខភាពនេះ មានឈ្មោះយីហោ សាលីនសម្បត្តិ ពុំមាន ច្បាប់អនុញាតិនោះទេ ព្រមទាំងបានបើកសេវាកម្មព្យាបាលជំងឺជាច្រើនមុខនោះ សូមមហាជនមានការប្រុងប្រយ័ត្ន ព្រោះអាចជាការបោកប្រាស់តែប៉ុណ្ណោះ ដោយយោងតាមការពិនិត្យ ទៅលើទំនិញអាហាបំប៉នសុខភាពនេះ ពុំអាចព្យាបាលជំងឺបានទេ គឺគ្រាន់តែផ្ដល់កម្លាំងតិចតួចតែប៉ុណ្ណោះ ។លោកលោកវរះសេនីយ៏ឯក សឿន សេន បានឲ្យដឹងថាជំហានដំបូងសមត្ថកិច្ចចាំបាច់អនុវត្តតាមច្បាប់ គឺត្រូវបិទទីតាំង ជា បណ្ដោះអាសន្ន ចំណែកអ្នកលក់ ជាបុគ្គលឹកម្នាក់ ភេទប្រុស ឈ្មោះ ផូ សាផុន ត្រូវបាន នគរបាល ប្រឆាំង បទល្មើសសេដ្ឋកិច្ច នាំយកទៅ សាកសួរនៅស្នងការនគរបាល ខេត្តសៀមរាប ពាក់ព័ន្ទករណីនេះ រីឯផលិតផល មួយចំនួនត្រូវបានរឹបអូសប្រភេទថ្នាំគ្រាប់៣៥០០គ្រាប់និងប្រភេទកញ្ចប់៣៩០គញ្ចប់ ទៅរក្សាទុក ផងដែរប៉ុន្តែរឿងដែលនឹកស្មានមិលដល់នោះគឺខណះពេលដែលអ្នកសារព័ត៏ទៅយកព័ត៏មាននៅស្នងការដ្ឋាននគរបាលខេត្តសៀមរាប ហើយគឺជាការងារបំរើផលប្រយោជន៍ដល់ការខិតខំរបស់ស្នងការនគរបាល ខេត្តសៀមរាប ត្រូវបានលោក ឧត្តមសេនីយ៍ សត ណាឌី ស្នងការនគរបាលខេត្តសៀមរាប ដាក់បទបញ្ជាឲ្យដាក់កុងត្រូវចូលស្នងការ ដកពន្ឋថ្លៃចូលស្នងការចំនួន ២០០០រៀលជាការកំណត់ ។ការធ្វើបែបនេះ ត្រូវបានមហាជនរិះគន់ថា ស្នងការនគរបាលខេត្តសៀមរាប ពិតជាខួរក្បាលសេដ្ឋកិច្ចពិតមែន ដោយមិនចាំបាច់ទៅរកស៊ីនៅឯណាឆ្ងាយទេ នៅតែមាត់ទ្វារចូលស្នងការក៏មានចំណូលចូលដែរ ទាំងប្រជាពលរដ្ឋ ទាំងអ្នកសារព័ត៌មាន ទាំងមន្ត្រីរាជការ ចូលទៅទំនាក់ទំនងការងារ ក៏សុទ្ធតែត្រូវបាន បង់លុយទាំងអស់៕
ព័ត៌មានជាតិ
មតិយោបល់