ពោធ៏សាត់៖ក្លឹបកំសាន្តយីហោមី នី ក្លឹប ឬស្លាបមាស ដែលស្ថិតនៅជាប់និងរបងសារះមន្ទីរ ខេត្តពោធិ៍សាត់ ត្រូវបានគេរាយការណ៍ថា សពថ្ងៃនេះកំពុងពង្វក់ក្មេង មិនទាន់គ្រប់អាយុ ជាពិសេស សិស្សានុសិស្ស ដែលកំពុងស្ថិតក្នុងវ័យសិក្សារៀនសូត្រ ។ អាណាព្យាបាល ពិសេសនោះ ស្ត្រីជាម្ដាយភាគច្រើន បាននិងកំពុងព្រួយបារម្ភ អំពីអនាគតកូនៗរបស់ពួកគាត់ នេះបើយោងតាមកាអះអាង របស់អ្នកស្រី សុ ភាព រស់នៅក្រុងសំពៅមាស ខេត្តពោធិ៍សាត់ ។ ដោយឡែកប្រជាពលរដ្ឋ នៅក្បែរទីតាំងក្លឹបកំសាន្តខាងលើនោះ ដែលលក្ខណ័សូមមិនបញ្ចេញឈ្មោះ បានអះអាងថា សព្វថ្ងៃមានក្មេងៗមិនទាន់គ្រប់អាយុ ចូលទៅរាំអោបកន្ត្រាក់ តាមបែបចង្វាក់បរទេស ។ កូនៗរបស់ពួកគាត់មួយចំនួន គេចពីសាលាភ្លេចការរៀនសូត្រ ដោយសារតែចូលទៅរាំក្នុងក្លឹបទាំងនោះ ជាមួយគូរកនអត់ងងុយ ។ ប្រជាពលរដ្ឋរិះគន់ថា អាជ្ញាធរខេត្ត ពិសេសមន្ទីរទេសចរណ៍ មិនបានគិតដល់ពីបញ្ហាប៉ះពាល់ ប្រពៃណីខ្មែរដ៏ល្អផូរផង មិនគួរអនុញ្ញាតិឱ្យមានក្លឹបកំសាន្ត នៅជាប់និងរបងសារះមន្ទីរខេត្ត ដែលជាហេតុ ប៉ះពាល់ធ្ងន់ធ្ងរដល់ប្រពៃណីខ្មែរ ។ប្រជាពលរដ្ឋរិះគន់បន្តថា សមត្ថកិច្ចពាក់ព័ន្ធ គិតតែប្រយោជន៍ មិនបានគិតដល់អនាគតកូនៗពួកគាត់ ក៍ដូចជាយុវវ័យដទៃទៀត ក្នុងនោះស្ត្រីដែលមានកូនស្រី ដែលមានអាយុទើបតែ១៣ឆ្នាំ រស់នៅក្នុងភូមិរ៉ា ខេត្តពោធិសាត់ ក៍បានលើកឡើងថា កូនស្រីរបស់ពួកគាត់ លែងស្តាប់ដំបូន្មាន ដោយសារ តែគេបានចូលទៅរាំលេងនៅក្នុងក្លឹបកំសាន្តខាងលើ ដែលគាត់សង្ស័យថា កូនស្រីនេះ អាចជាប់ពាក់ព័ន្ធ និងការសេពគ្រឿងញៀនទៀតផង ។ ពាក់ព័ន្ធព័ត៌មានខាងលើនេះ អ្នកយកព័ត៌មានយើង ពុំទាន់អាចទំនាក់ទំនង ធ្វើការសាកសួរ ទៅម្ចាស់ក្លឹប និងលោកស្នងការនគរបាលខេត្តពោធិសាត់ បាននៅឡើយទេ នៅព្រឹកទី២៨ ខែមេសា ឆ្នាំ២០១៥ កាលពីម្សិលមិញនេះ ៕
ព័ត៌មានជាតិ
មតិយោបល់