(ហ្សឺណែវ)៖ អង្គការសុខភាពពិភពលោក (WHO) បាននិយាយថាខ្លួនកំពុងតាមឃ្លាំមើលវីរុស COVID-19 បំប្លែងថ្មីមួយប្រភេទមានឈ្មោះថា Mu ដែលត្រូវបាន គេរកឃើញដំបូងនៅក្នុងប្រទេសកូឡុំប៊ី កាលពីខែមករាកន្លងទៅ។
វីរុស COVID-19 បំប្លែងថ្មីឈ្មោះថា Mu ឬមានគេស្គាល់ថា B.1.621 ត្រូវបានអង្គការ WHO ចាត់បញ្ចូលទៅក្នុងក្រុមនៃ «វីរុសបំប្លែងថ្មីដែលគួរចាប់អារម្មណ៍» ជាមួយការព្រមានថាវីរុសនេះទំនងជាអាចអត់ធន់នឹងវ៉ាក់សាំង ដែលតម្រូវឱ្យមានការសិក្សាបន្ថែម ដើម្បីស្វែងយល់ឱ្យច្បាស់ពីវីរុសបំប្លែងថ្មីនេះកាន់តែច្បាស់។
ជាទូទៅ គ្រប់វីរុសទាំងអស់ ក្នុងនោះរួមទាំងវីរុស SARS-CoV-2 បង្កជំងឺ COVID-19 តែងតែឆ្លងកាត់ដំណើរបំប្លែងខ្លួន ដោយជួនកាលបង្កើតចេញជា វីរុសថ្មីដែលកាចសាហាវ និងពេលខ្លះបង្កើតជាវីរុសខ្សោយ។ បច្ចុប្បន្ន WHO កំពុងឃ្លាំមើលលើ «វីរុសបំប្លែងថ្មីដែលគួរចាប់អារម្មណ៍» ចំនួន ៥ ក្នុងនោះរួមមាន ទាំងវីរុសបំប្លែថ្មី Mu ផងដែរ ខណៈវីរុសបំប្លែងគួរឱ្យបារម្ភដូចជា Delat កំពុងឆ្លងរាលដាលចំនួន ១៧០ប្រទេស និង Alpha ឆ្លងរាលដាលដល់ ១៩៣ប្រទេស នៅជុំវិញពិភពលោក៕
ប្រភព៖ AFP
មតិយោបល់