តូក្យូ៖ សណ្ឋាគារ Mitsui Garden Yotsuya ដែលមានទីតាំងនៅកណ្ដាលទីក្រុងតូក្យូ បានណែនាំ និងដាក់បម្រើការសេវាកម្មថ្មី ដែលមានឈ្មោះថា «បន្ទប់យំ» សម្រាប់នារីទាំងឡាយ ដើម្បីជួយប្រយុទ្ធប្រឆាងនឹងភាពតានតឹង (ស្ត្រេស) ជាមួយនឹងសម្ភារប្រើប្រាស់នៅក្នុងបន្ទប់ពោរពេញដោយភាពទន់ភ្លន់ និងមនោសញ្ចេតនា។
អ្នកគ្រប់គ្រងសណ្ឋាគារ បានថ្លែងប្រាប់អ្នកសារព័ត៌មានឲ្យដឹងថា ដើម្បីជួយសម្រួលដល់ស្ត្រីគ្រប់រូបដែលមានភាពតានតឹងនៅក្នុងចិត្ត អាចមកសម្រាកនៅក្នុង «បន្ទប់យំ» នេះបាន ជាមួយនឹងសេវាកម្មថ្មី ដែលពុំធ្លាប់មាននៅក្នុងប្រទេសជប៉ុន ដោយនៅក្នុងបន្ទប់ មានផ្ដល់ជូនក្រដាសសម្រាប់ជួតទឹកភ្នែកដ៏ទន់ ម៉ាសបិទភ្នែកត្រជាក់ និងភាពយន្តមនោសញ្ចេញតនា ដែលអាចឲ្យស្ត្រីយំបានយ៉ាងស្រួល ហើយក្រោយពីយំរួម ជឿជាក់ថាស្ត្រីទាំងនោះនឹងទទួលបានភាពស្រស់ស្រាយ។
អតិថិជនជាស្ត្រីទាំងអស់អាចកក់ «បន្ទប់យំ» នេះទុកជាមុនក៏បាន ជាមួយនឹងតម្លៃ ៨៤ដុល្លារអាមេរិក ក្នុងមួយថ្ងៃ ឬអាចមកដល់កន្លែងក៏បាន ប៉ុន្តែសុំបញ្ជាក់ថា បន្ទប់នោះគឺជួលឲ្យតែស្ត្រីទេ។
គួរបញ្ជាក់ផងដែរថា ជប៉ុនជាប្រទេសមួយដែលមានប្រជាពលរដ្ឋមមាញឹកជាងគេ (រវល់) ដូច្នេះហើយពលរដ្ឋជប៉ុនភាពច្រើនគឺជួបនូវបញ្ហាតានតឹង ហើយកាលពីកន្លងទៅនេះ មានភោជ្ជនីដ្ឋានមួយបានអនុញ្ញាតឲ្យភ្ញៀវដេកលេងជាមួយនឹងបុគ្គលិកនារីវ័យក្មេងរបស់ខ្លួន ប៉ុន្តែគឺគ្រាន់តែដេកកើយដៃប៉ុណ្ណោះ មិនអនុញ្ញាតឲ្យមានប្រតិបត្តិការផ្លូវភេទឡើយ៕
ព័ត៌មានជាតិ
មតិយោបល់