នេប៉ាល់៖ នៅក្នុងរយៈពេល ១០ថ្ងៃកន្លងទៅនេះ ចំនួនអ្នកស្លាប់នៅនេប៉ាល់ បានកើនឡើងដល់ ជាង ៧៥៥០នាក់ ខណៈដែលក្រុមជួយសង្គ្រោះកំពុងតែមមាញឹកក្នុងការផ្ដល់ជំនួយជនរងគ្រោះ ក្នុងនោះអាហារជាកត្តាចាំបាញ់ជាងគេបំផុត។
យោងតាមការចុះផ្សាយរបស់ Channel News Asia នៅរសៀលថ្ងៃទី០៥ ខែឧសភា នេះថា តួលេខអ្នកស្លាប់បានកើនឡើងដល់ ៧៥៥៧នាក់ ខណៈដែលអ្នករបួសបានកើនឡើងដល់ជាង ១៤៥០០នាក់ ហើយនៅពេលនេះ អាជ្ញាធរនេប៉ាល់ជាង ១៣ម៉ឺននាក់ កំពុងតែប្រតិបត្តិការក្នុងការផ្ដល់ជំនួយមនុស្សធម៌ និងស្បៀងដល់ជនរងគ្រោះ។
គួរបញ្ជាក់ផងដែរថា កាលពីជាង ៨០ឆ្នាំមុន ប្រទេសតំបន់ភ្នំមួយនេះ បានរងការវាយប្រហារពីគ្រោះរញ្ជួយដីម្ដងដែរ ប៉ុន្តែមិនបានបណ្ដាលឲ្យស្លាប់មនុស្សច្រើនយ៉ាងនេះនោះទេ៕
ព័ត៌មានជាតិ
មតិយោបល់