ព័ត៌មានជាតិ

ករណីជនជាតិចិនម្នាក់ ធ្លាក់ពីលើទូកទេសចរណ៍ចូលទៅក្នុងទឹកទន្លេមេគង្គលិចបាត់ នៅមុខព្រះបរមរាជវាំង

ភ្នំពេញៈ កាលពីវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី២០ ខែកញ្ញា ឆ្នាំ២០២០ មានករណីជនជាតិចិនម្នាក់ ធ្លាក់ពីលើទូកទេសចរណ៍ចូលទៅក្នុងទឹកទន្លេមេគង្គ ស្ថិតមុខព្រះបរមរាជវាំង សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

ជនរងគ្រោះមិនស្គាល់ឈ្មោះ ។

ដំណើររឿង៖ មុនពេលកើតហេតុ គេឃើញជនជាតិចិនមួយក្រុម បានជួលទូកទេសចរណ៍ជិះកម្សាន្ត និងផឹកស៊ីសប្បាយ តាមដងទន្លេស្រាប់តែដល់វេលាម៉ោងកើតហេតុខាងលើ មិនដឹងជាមានរឿងអ្វី ក៏បណ្ដាលឲ្យជនរងគ្រោះធ្លាក់ពីលើទូកជាន់ទី២ ចូលក្នុងទឹកទន្លេលិចបាត់។

សូមបញ្ជាក់៖ ករណីនេះក្រោយពីកើតហេតុ កម្លាំងសមត្ថកិច្ចបានចុះដល់ទីតាំង ធ្វើការជួយរុករកភ្លាមៗ ផងដែរ ប៉ុន្តែរកជនរងគ្រោះមិនឃើញ ហើយក៏មិនដឹងថា ស្លាប់ឫមួយក៏នៅរស់យ៉ាងណាទេ?

មតិយោបល់