ប៉េកាំង៖ ស្ថាប័នវិភាគទិន្នន័យអន្តរជាតិ IDC បានបង្ហាញរបាយការណ៍ស្រាវជ្រាវរបស់ខ្លួនទៅលើការលក់ស្មាតហ្វូននៅក្នុងប្រទេសចិន នាដើមឆ្នាំ ២០១៥ ដោយនៅក្នុងរបាយការណ៍បានបង្ហាញថា Apple ជាក្រុមហ៊ុនស្មាតហ្វូននាំមុខគេនៅចិន ខណៈដែល Xiaomi នៅលេខរៀងទី២ និង Huawei នៅលេខរៀងទី៣។
នៅត្រីមាសដំបូងដើមឆ្នាំ ២០១៥ Apple លក់ស្មាតហ្វូនបាន ១៤,៥លានគ្រឿង ស្មើនឹង ១៤,៧ភាគរយ នៃចំណែកទីផ្សារស្មាតហ្វូនសរុបនៅក្នុងប្រទេសចិន ចំណែក Xiaomi វិញ លក់ស្មាតហ្វូនបាន ១៣,៥លានគ្រឿង ស្មើនឹង ១៣,៧ភាគរយ នៃចំណែកទីផ្សារស្មាតហ្វូនសរុបនៅក្នុងប្រទេសចិន ខណៈដែល Huawei លក់ស្មាតហ្វូនបាន ១១,២លានគ្រឿង ស្មើនឹង ១១,៤ភាគរយ នៃចំណែកទីផ្សារស្មាតហ្វូនសរុបនៅក្នុងប្រទេសចិន៕
ព័ត៌មានជាតិ
មតិយោបល់