នេប៉ាល់៖ គ្រោះរញ្ជួយដីផ្ទួនៗ ដែលបានកើតមានឡើងនៅក្នុងប្រទេសនេប៉ាល់ នៅថ្ងៃអង្គារ ទី១២ ខែឧសភា ម្សិលមិញនេះ បានសម្លាប់មនុស្សរហូតដល់ ៦៥នាក់ និងរបួសជិត ២.០០០នាក់ ដោយតួលេខនេះគិតត្រឹមព្រឹកថ្ងៃនេះ។ នេះបើយោងតាមការឲ្យដឹងពីក្រសួងការពារជាតិនេប៉ាល់បានថ្លែងប្រាប់អ្នកសារព័ត៌មាន។
នៅថ្ងៃអង្គារម្សិលមិញនេះ គ្រោះរញ្ជួយដីកម្រិត ៧,៤រ៉ិចទ័រ បានវាយប្រហារប្រទេសនេប៉ាល់ ដែលការរញ្ជួយដីនេះ បានធ្វើឡើងតែប៉ុន្មានសប្ដាហ៍ប៉ុណ្ណោះ ក្រោយពីមានការរញ្ជួយដីកម្រិតខ្លាំង ដែលសម្លាប់មនុស្សជាង ៨.០០០នាក់ និងរបួសជាង ១៧.០០០នាក់ កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ ២០១៥៕
ព័ត៌មានជាតិ
មតិយោបល់