ព័ត៌មានជាតិ

ស្រេកទឹក បណ្ដាលមកពី​ហេតុអ្វី​?

​នៅពេល​ខ្លះ យើងទាំងអស់គ្នា​ជួប នឹង​ការ​ស្រេកទឹក ក៏ប៉ុន្តែ​តើ​អ្នក អាច​ស្រ​ម៉ៃ​បានទេ​ថា តើ​វា​មាន​អារម្មណ៍ បែបណា នៅពេល​ស្រែក​ទឹក អស់​រយៈពេល​ជាច្រើន​ថ្ងៃ​? ប្រសិនបើ​មនុស្ស យើង​មិនបាន ផឹកទឹក អស់​រយៈពេល ពី​៥ ទៅ​៦ ថ្ងៃ មនុស្ស​នឹង​ស្លាប់​។ ដោយឡែក​អារម្មណ៍ ស្រេកទឹក​គឺ គ្រាន់តែ​ជា​វិធី នៃ​រាងកាយ​ក្នុង ការ​ប្រាប់​យើង ឲ្យ​បន្ថែម​សារធាតុ​រាវ តែប៉ុណ្ណោះ​។​

​មូលហេតុ ដែល​នាំ​ឲ្យ មានការ​ស្រេកទឹក គឺ​បង្កឡើង​ដោយ ការផ្លាស់ប្តូរ សារធាតុ​ដែលមាន នៅក្នុង​អំបិល​នៃ ឈាម​របស់ យើង​។ ហើយ​យើង អាច​ដឹងបាន​ថា មាន​អំបិល និង​ទឹក​មួយចំនួន នៅ​ក្នុ​ឈាម​របស់​យើង​។ នៅ​ពែ​ល ដែល​វា មានការ​ផ្លាស់ ប្តូរ​ដោយ មាន​អំបិល​កាន់ តែ​ច្រើនឡើងៗ ទាក់ទង​នឹង​ទឹក​នៅ ក្នុង​ឈាម​របស់​យើង ការ​ស្រេកទឹក ក៏បាន​កើតឡើង​។​

​មាន​ផ្នែក​មួយ នៃ​ខួរក្បាល របស់​យើង គេ​ហៅថា “​មជ្ឈមណ្ឌល​ស្រេកទឹក​”​។ វា​បានធ្វើការ​ឆ្លើ​តប​ជា មួយ​នឹង​អំបិល​មួយចំនួន នៅក្នុង​ឈាម របស់​យើង​។ នៅពេល​ផ្លាស់ប្តូ វា​បា​នប​ញ្ចួ​ន ដំណឹង​ត្រឡប់​ទៅរក​បំពង់ក​។ ដំណឹង​ទាំងនេះ​ធ្វើដំណើរ ទៅកាន់​ខួរក្បាល ហើយ​វា​បូក​បញ្ចូល នូវ​អារម្មណ៍ បែបនេះ​ដែល​ធ្វើ​ឲ្យ​យើង និយាយថា​ស្រេកទឹក​៕​

young girl with bottle of mineral water (isolated on white)

មតិយោបល់