យោងតាមការចុះផ្សាយរបស់សារព័ត៌មានចិន បានឲ្យដឹងថា ក្រុមហ៊ុនស្មាតហ្វូនលំដាប់ទី៣នៅក្នុងពិភពលោក Huawei អាចនឹងបង្កើតប្រព័ន្ធដំណើរការផ្ទាល់ខ្លួន ដែលមានឈ្មោះថា «Kirin OS» ដើម្បីកាត់បន្ថយការប្រើប្រាស់ប្រព័ន្ធដំណើរការ Android OS របស់ក្រុមហ៊ុន Google។
នៅមុននេះ ក្រុមហ៊ុន Huawei បានប្រកាសចាប់ផ្ដើមវាយលុកទីផ្សារអាមេរិក ដែលជាទីផ្សារស្មាតហ្វូនយក្សមួយក្រៅពីចិន ហើយថ្មីៗនេះ Huawei ក៏បានចែកលិខិតអញ្ជើញឲ្យចូលរួមនៅក្នុងព្រឹត្តិការណ៍ធំមួយនៅក្នុងទីក្រុងញូវយ៉ក នាខែក្រោយ ដោយតាមការប៉ាន់ប្រមាណប្រហែលជា Huawei នាំយកស្មាតហ្វូន Huawei P8 ទៅក្រឡុកទីផ្សារអាមេរិក។
គួរបញ្ជាក់ផងដែរថា ប្រភពពីប្រទេសចិន បានបង្ហើបឲ្យដឹងផងដែរថា ក្រុមហ៊ុន Huawei បានធ្វើការសាកល្បងជាមួយនឹងប្រព័ន្ធដំណើរការ Kirin OS អស់រយៈពេល ៣ឆ្នាំ ដោយក្នុងនោះ បានបញ្ជាក់ឈីបរបស់ខ្លួនជាមួយថែមទៀតផង ដើម្បីផ្ដល់ភាពងាយស្រួល៕
មតិយោបល់