ភ្នំពេញ៖តារាចម្រៀង និងជាអ្នកនិពន្ធពីរដួង បានប្រកាសដាច់ខាតចំពោះមុខទស្សនិកជនទាំងអស់ឲ្យបានដឹងថា ទោះស្លាប់ដាច់ខាតមិនធ្វើរឿង ខុសឆ្គង ដោយចម្លងបទភ្លេង ឬចម្រៀងបរទេសមកធ្វើជារបស់ខ្លួនឡើយ ។
កន្លងមកតារាចម្រៀងក្រៅទ្រនំមួយដួង ដ៏ល្បីល្បាញនៅលើបណ្តាញសង្គមហ្វេសប៊ុក លោក សារុន កល្យាណ ហៅ Jimmy Kiss បានប្រាប់សារព័ត៌មានក្នុងស្រុកមួយថា ដាច់ខាតខ្លួនមិនចម្លងបទបរទេសឡើយ ។ មហិច្ចិតានេះ ដោយសារតែខ្លួនមិនចង់ឲ្យខ្មែរអាប់ឱន ដោយសារតែចម្លងបទបរទេសនោះទេ ហើយនេះជាបំនងតែមួយគត់ដើម្បីលើកស្ទួយវប្បធម៌ខ្មែរ មិនឲ្យភ្លឺចិញ្ចាំងចិញ្ចែង ឡើងវិញ ។
ដោយឡែក អ្នកនិពន្ធក្រៅទ្រនំ១ដួងទៀត ដែលទើបតែបង្ហាញស្នាដៃថ្មីថ្មោង ក្នុងវិស័យសិល្បៈលោក Tin Mak ជាមួយនឹងបទចម្រៀង «ស៊ូឃ្លាត» ច្រៀងដោយលោក វង្ស ដារ៉ារតនា ក៏បានបង្ហាញមហិច្ចិតាខ្លួនផងដែរថា «មិនចុះចាញ់នៅរឿងដែលរំខានតែនៅបន្តធ្វើរឿងល្អនិងអ្វីដែលចង់បានមិនក្បត់ឧត្តមគតិព្រោះមហិច្ឆិតាខុសឆ្គង » ។
មហិច្ចិតារបស់តារាក្រៅទ្រនំផលិតកម្ម ២ ដួងនេះអាចជោគជ័យទៅរួចបាន វាគឺអាស្រ័យលើទស្សនិកជន ងាកមកគាំទ្របទចម្រៀងស្នាដៃកូនខ្មែរ ទាំងអស់ ៕
លោក សារុន កល្យាណ និង Tin Mak
ស្តាប់បទ «ស៊ួឃ្លាត» និពន្ធដោយលោក Tin Mak
ស្តាប់បទចម្រៀង «ចម្រៀងលាសង្សារ» ពី សារុន កល្យាណ៖
មតិយោបល់