គ្រឿងផ្សំ៖
ជើងជ្រូក ១គីឡូក្រាម
ខ្ទឹមស ២០ កំពឹស
ម្ទេសដៃនាងក្រហម ៥ ទៅ ១០ ផ្លែ
អំបិល ២ស្លាបព្រាបាយ
ស្ករស ២ស្លាបព្រាបាយ
ទឹកត្រីឆ្ងាញ់ ១ស្លាបព្រាបាយ
ប៊ីចេង បន្តិចបន្តួច
ម្រេច ១ស្លាបព្រាកាហ្វេ
ឬសជីរវ៉ាន់ស៊ុយ ២ ទៅ ៣ទង
ទឹកក្រូចឆ្មារ ២ ទៅ ៣ស្លាបព្រាបាយ
បន្លែផ្សេងៗ តាមចំណូលចិត្ត
ប្រេងឆា សម្រាប់ចៀន
វិធីធ្វើ៖
១.លាងជើងជ្រូកឲ្យស្អាតរួចស្ងោរក្នុងទឹកពុះ រហូតឆ្អិនយកមកប្រឡាក់ជាមួយនឹងខ្ទឹមសចិញ្ច្រាំម៉ដ្ឋ អំបិល ម្រេច ប៊ីចេង ទុកមួយសន្ទុះ ដើម្បីឲ្យគ្រឿងផ្សំជ្រាបចូលក្នុងសាច់បានល្អ ។
២.ធ្វើទឹកជ្រលក់ ដោយបុកម្ទេសដៃនាង ខ្ទឹមស ៧ ទៅ ១០ កំពឹស ឬសជីរវ៉ាន់ស៊ុយ ចូលគ្នាឲ្យសព្វរួចបន្ថែមស្ករស ទឹកត្រី ទឹកក្រូចឆ្មារ ប៊ីចេង ភ្លក្សមើលឲ្យត្រូវមាត់។
៣.យកជើងជ្រូកមកច្រៀនដោយភ្លើងខ្លាំងៗ រហូតស្បែកស្រួយរៀប ដាក់ចានទទួលជាមួយនឹងទឹកជ្រលក់ និងបន្លែផ្សេងៗ តាមចំណូលចិត្ត៕
ព័ត៌មានជាតិ
មតិយោបល់