សេអ៊ូល៖ បន្ទាប់ពីនាយករដ្ឋមន្ត្រីចាស់លាលែងពីតំណែងអស់រយៈពេលជិត ១ខែ នៅពេលនេះ លោកស្រី Park Geun-hye ប្រធានាធិបតីកូរ៉េខាងត្បូង បានសម្រេចចិត្តតែងតាំង លោក Hwang Kyo-ahn បច្ចុប្បន្នជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ឲ្យឡើងកាន់តំណែងជានាយករដ្ឋមន្ត្រីថ្មី។
យោងតាមការចុះផ្សាយរបស់ Reuters បានឲ្យដឹងថា លោក Lee Wan-koo អតីតនាយករដ្ឋមន្ត្រីកូរ៉េខាងត្បូងបានលាលែងពីតំណែងកាលពីថ្ងៃទី២៥ ខែមេសា ដោយសារតែមានការចោទប្រកាន់ពីបក្សប្រឆាំងថា ជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវពុករលួយ ស៊ីសំណូក ទើបធ្វើឲ្យលោកស្រី Park Geun-hye សម្រេចចិត្តជ្រើសយកលោក Hwang Kyo-ahn ឲ្យឡើងកាន់តំណែង ដើម្បីការពារកុំឲ្យមានរឿងអាស្រូវពុករលួយកើតឡើង និងម្យ៉ាងទៀត លោក Hwang Kyo-ahn ជាអតីតរដ្ឋមន្ត្រីក្រសួងយុត្តិធម៌ ដូច្នេះការងារផ្សេងៗពាក់ព័ន្ធនឹងអំពើពុករលួយលោកដឹងច្បាស់។
គួរបញ្ជាក់ផងដែរថា កូរ៉េខាងត្បូង ចាប់តាំងពីឆ្នាំ ២០១៣ មក មាននាយករដ្ឋមន្ត្រីជិត ១០រូបហើយ បានលាលែងពីតំណែងដោយសារតែរឿងអាស្រូវពុករលួយ និងរឿងធ្វេសប្រហែស៕
ព័ត៌មានជាតិ
មតិយោបល់