ព័ត៌មានជាតិ

ពិធីដុតកម្ទេចចោលនូវឧបរករណ៍នេសាទល្មើសច្បាប់

សៀមរាបៈ ​នាថ្ងៃទី​១៩​ ខែកក្កដា ​ឆ្នាំ​២០១៦ ក្រុមការងារ​ចម្រុះ ​បាន​ធ្វើការ ​ពិធី​​ដុត​កម្ទេចចោលនូវ​ឧប​ករ​ណ៍​នេសាទ​ខុសច្បាប់​ ​​ដែល​​រឹបអូស​​​បាន ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណប្រើប្រាស់​ធ្វើការ​នេសាទ​ដោយ​ខុសច្បាប់​នូវ​​​រដូវត្រី​ពង​កូន​។

ពិធី​ដុត​កម្ទេច​ឧបករណ៍​ល្មើសនេះ​ ​មាន​ការ​ចូលរួម​​ពី​ លោក ចៅសង្កាត់​ចុង​ឃ្នៀ​ស​ លោកនាយ​ នាយរង​ផ្នែក​សង្កាត់​រដ្ឋបាល​ជលផល​ មន្ត្រីនគរបាល​ ប៉ុស្តិ៍​រដ្ឋបាល​សង្កាត់​ចុង​ឃ្នៀ​ស​ លោក​ប្រធាន​សហគមន៍ ​នឹង បងប្អូន​ប្រជា​នេសាទ​ នៃ​សហគមន៍ ​នេសាទ​សង្កាត់​ចុង​ឃ្នៀ​ស​ក៏​ ចូលរួម​ផងដែរ ។

​​មន្ដ្រី​ជលផល​ ​បាន​ឲ្យ​ដឹងថា​ ក្នុង​ប្រតិបត្តិការ​​​ដឹកនាំ​ ចុះបង្ក្រាបនេះ​ ​កម្លាំង​ចម្រុះ​ ​បាន​​​សហ​ការ ​គ្នា​ ​ធ្វើ​ការចុះ​​ល្បាត​ ​ដោយ​ជន​មិន​ស្គាល់​អត្តសញ្ញាណ ​ប្រើប្រាស់​ធ្វើការ​នេសាទ ​ដោយ​ខុសច្បាប់​ ក្នុង​រដូវ ត្រី​ពង ​កូន ​កាល​យប់​ថ្ងៃទី​១៥​ ខែកក្កដា ​ឆ្នាំ​២០១៦ ​ចាប់​ពី​វេលា​ម៉ោង ៨ និង​ ០០​នាទី​យប់ រហូតដល់​ម៉ោង​០១ និង​ ០០​នាទី​យប់ ឆ្លង​ចូល​ថ្ងៃទី​១៦​ ខែកក្កដា​ ឆ្នាំ​២០១៦ កន្លងទៅ ​​ ​កម្លាំង​យើង​បាន​​​រឹបអូស​ឧប​ករ​ណ៍​នេសាទ​ខុសច្បាប់​ ​រួម​មាន​៖ ​​ទ្រូ​ ប្រើស ​១០០ ​ចំនួន​​ ២៦៩ ​​។

​មន្ដ្រី​ជលផល​​ ដដែល​ក៏​សូម​​អំពាវនាវ​ដល់​បងប្អូន​ប្រជា​នេសាទ មេត្តា​កុំ​នេសាទ​ត្រី នៅក្នុង​រដូវ​ត្រី​ពង និង​តំបន់ហាមឃាត់ ​ហើយ​សូម​ចូលរួម​ទប់ស្កាត់​ សកម្មភាព​ប្រើប្រាស់ ឧបករណ៍​នេសាទ​ខុសច្បាប់ទាំងអស់គ្នា៕

មតិយោបល់