ភ្នំពេញ៖ ថ្មីៗនេះ អ្នកលេងបណ្ដាញទំនាក់ទំនងសង្គម Facebook បានប្រតិកម្មយ៉ាងខ្លាំងទៅលើគម្រោងសាងសង់ប្រាសាទ «Viraat Ramayan Mandir» របស់ប្រទេសឥណ្ឌា ដែលចម្លងតាមប្រាសាទអង្គរវត្ត ដែលជាស្មាដៃរបស់បុព្វបុរសខ្មែរ។
តាមពិតទៅប្រាសាទ «Viraat Ramayan Mandir» ត្រូវបានចេញប្លង់ និងគំរូ តាំងពីចុងឆ្នាំ ២០១២ និងដើមឆ្នាំ ដោយត្រូវសាងសង់លើផ្ទៃដី ២០០ហិចតា និងត្រូវចំណាយ ៧៨លានដុល្លារអាមេរិក ហើយនឹងបញ្ចប់ការសាងសង់នៅឆ្នាំ ២០២៣។
ចុចអានរឿង៖ សំណង់អង្គរវត្តលើដីឥណ្ឌាធ្វើឲ្យរាស្ត្រខ្មែរខឹងសម្បារ
បើទោះបី មិនទាន់មានប្រតិកម្មពីសំណាក់រាជរដ្ឋាភិបាលកម្ពុជាក្ដី ប៉ុន្តែមតិមហាជនជាច្រើនបានអំពាវនាវឲ្យ សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន សែន យកចិត្តទុកដាក់ទៅ លើបញ្ហានេះ ព្រោះថា នេះមិនមែនជារឿងតូចតាចនោះទេ បើសិនជាឥណ្ឌាសាងសង់ពិតមែន វាបានធ្វើឲ្យប៉ះពាល់ដល់កម្ពុជា ដែលជាម្ចាស់ប្រាសាទអង្គរវត្ត។
ទស្សនាវីដេអូ ដែលនិយាយពីប្រាសាទ «Viraat Ramayan Mandir» ដែលឥណ្ឌាលួចចម្លងម៉ូដតាមប្រាសាទអង្គរវត្ត៖
មតិយោបល់