រុស្ស៊ី៖ បន្ទាប់ពីផ្ទុះរឿងពុករលួយនៅក្នុងស្ថាប័ន FIFA រហូតឈានដល់ការចាប់ខ្លួនមន្ត្រីកំពូលៗជាច្រើនរូប និងមានការជជែកជាច្រើនពាក់ព័ន្ធនឹងការជ្រើសរើសប្រធានថ្មី ប្រធានាធិបតីរុស្ស៊ី លោក Vladimir Putin បាននិយាយថា អាមេរិកកំពុងតែជ្រៀតជ្រែកកិច្ចការផ្ទៃក្នុង FIFA និងមានចេតនាចង់រារាំងព្រឹត្តិការណ៍បាល់ទាត់ World Cup 2018 នៅរុស្ស៊ី។
លោក Putin បានថ្លែងប្រាប់សារព័ត៌មាននៅថ្ងៃម្សិលមិញថា សកម្មភាពអាមេរិក បាននិងកំពុងតែជ្រៀងជ្រែកកិច្ចការផ្ទៃក្នុង FIFA ដោយចេតនាធំអាមេរិកគឺចង់លុបចោលព្រឹត្តិការណ៍បាល់ទាត់ World Cup 2018 នៅរុស្ស៊ី ខណៈដែលស្ថាប័ន FIFA កំពុងតែរង្គោះរង្គើដោយសារតែមន្ត្រីកំពូលៗត្រូវបានរកឃើញថា បានប្រព្រឹត្តអំពើពុករលួយជាមួយនឹងទឹកប្រាក់ ១៥០លានដុល្លារអាមេរិក និងមានការរាំងស្ទះដល់ការបោះឆ្នោតជ្រើសរើសប្រធាន FIFA ថ្មី។
គួរបញ្ជាក់ផងដែរថា បណ្ដាលប្រទេស និងស្ថាប័នជាច្រើនបានគាំទ្របេក្ខភាពព្រះអង្គម្ចាស់ Ali Bin ដោយបាននិយាយថា លោក Sepp Blatter គួរតែដកខ្លួនចេញពី FIFA ប៉ុន្តែផ្ទុយពីនេះគឺលោក Putin បានគាំទ្រ លោក Sepp Blatter ឲ្យបន្តតំណែងជាប្រធាន FIFA៕
ព័ត៌មានជាតិ
មតិយោបល់