ភ្នំពេញ៖ យុវតីវ័យ១៨ឆ្នាំមួយរូបដ៏ស្រស់សោភា បានសម្រេចចិត្តធ្វើអត្តឃាតដោយយកក្រមាចង.កទៅនឹងធ្នឹមសសរផ្ទះបណ្ដាលឲ្យស្លាប់ ជាមួយនឹងការបន្សល់ទុកនូវក្ដីអាឡោះអាល័យទួញសោកទ្រហោយំពីសាច់ញាតិនិងក្រុមគ្រួសារ ជាពិសេសប្អូនស្រីវ័យ១៦ឆ្នាំបានរត់ទៅឱបក្មេងស្រីរងគ្រោះដើម្បីស្រែកឲ្យឪពុកម្ដាយបងប្អូនជួយសង្គ្រោះ។
ហេតុការណ៍ខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង៣និង៤៥នាទីរសៀលថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះលេខ៦៥ ផ្លូវ២០៩ ក្រុមទី៦ សហគមន៍ភូមិសំរោង សង្កាត់ឃ្មួញ ខណ្ឌសែនសុខ។
យុវតីឈ្មោះ ហេង ជាម៉ី ដែលត្រូវជាប្អូនស្រីបង្កើតរបស់ជនរងគ្រោះបានបញ្ជាក់ថា បងស្រីរបស់នាងដែលចង់កសម្លាប់ខ្លួនមានឈ្មោះ ហេង ស្រីនាង អាយុ១៨ឆ្នាំ ។ យុវតីរូបនេះបានបញ្ជាថា មុនកើតហេតុនបងស្រីបានទៅចូលរួមប្រជុំជាមួយនឹងសហគមន៍ លុះមកដល់ផ្ទះវិញស្របពេលគ្មានអ្នកណានៅផ្ទះ ក៏យកក្រមាចង.កសម្លាប់ខ្លួន។
ម្ដាយយុវតីរងគ្រោះបានរៀបរាប់ប្រាប់សមត្ថកិច្ចថា ប៉ុន្មានថ្ងៃមកនេះ រូបគាត់និងប្ដី បានណែនាំ និងស្ដីបន្ទោសបន្តិចបន្ទួចរឿងអត់ការងារធ្វើ និងឲ្យខំរកការងារកុំនៅតែផ្ទះ។ករណីនេះកូនរបស់គាត់មិនបានតបត ប៉ុន្តែទើបដល់នារសៀលថ្ងៃខែខាងលើ ក៏ស្រាប់តែឃើញកូនស្រីចងកធ្វើអត្តឃាតសម្លាប់ខ្លួន។
អ្នកស្រីបន្តថា មុនដំបូងស្មានថាកូនមិនទាន់ស្លាប់ក៏ដឹកយកទៅមន្ទីរពេទ្យ ដើម្បីជួយសង្គ្រោះ ប៉ុន្តែគ្រូពេទ្យបានប្រាប់ថា នាងបានស្លាប់បាត់ទៅហើយ៕ (អ្នកប្រម៉ាញ់)
មតិយោបល់