ជាង ១០ឆ្នាំមកនេះ Facebook បានកសាងខ្លួនឲ្យក្លាយជាបណ្ដាញសង្គមដ៏ធំជាងគេ ជាមួយនឹងអ្នកប្រើប្រាស់ជាង ១,៤ពាន់លាននាក់ និងប្រាក់ចំណូលរហូតដល់ជិត ១៣ពាន់លានដុល្លារអាមេរិក (២០១៤) និងប្រាក់ចំណេញជិត ៣ពាន់លានដុល្លារអាមេរិក។
ពិតណាស់ គ្រប់គ្នាបានស្គាល់ច្បាស់លោក Mark Zuckerberg ដែលជាសហស្ថាបនិក និងជានាយកប្រតិបត្តិ ប៉ុន្តែលោកអ្នកមានដឹងថា តើនរណាគេជាបុគ្គលិកដំបូងរបស់ Facebook?
ខាងក្រោមនេះគឺជាបុគ្គលិកដំបូងទាំង ១០រូបរបស់ Facebook៖
០១) លោក Gilles Mischler
លោក Gilles Mischler បានចូលបម្រើការងារនៅក្នុងបណ្ដាញសង្គម Facebook នៅខែមិថុនា ឆ្នាំ ២០០៥ ពោលគឺក្រោយពេល Facebook បង្កើតបាន ៦ខែ។ Mischler ជាវិស្វករជំនាញដែលបានរចនា និងបង្កើត Facebook ឡើង ប៉ុន្តែនៅឆ្នាំ ២០១០ លោកបានលាឈប់ ដោយទៅបង្កើតគេហទំព័រ SiteOps ដែលផ្ដោតសំខាន់លើជំនាញ IT។ ក្រោយពេលលាឈប់ពី Facebook លោក Mischler បានបម្រើការងារនៅក្នុងក្រុមហ៊ុន Disney, Playdom និងចុងក្រោយគឺនៅ Nokia។
០២) លោក Aaron Sittig
លោក Aaron Sittig បានអង្គុយធ្វើការងារនៅក្នុងក្រុមហ៊ុន Facebook នៅក្នុងឆ្នាំ ២០០៥ ក្រោយលោក Mischler ប៉ុន្តែលោក Aaron Sittig បានចាកចេញពី Facebook វិញនៅចុងឆ្នាំ ២០១២។ លោក Aaron Sittig គឺជាអ្នកបង្កើតមុខងាង Tagging និង Liking សម្រាប់ការ Post នៅលើបណ្ដាញ Facebook។ បើតាមការបញ្ជាក់ពីមនុស្សជំនិត Mark Zuckerberg បានឲ្យដឹងថា មានតែ Aaron Sittig ដែលជាអតីតបុគ្គលិកFacebook ដំបូងគេដែលបានទៅចូលរួមមង្គលការរបស់ Mark Zuckerberg។
០៣) លោក Chris Hughes
ជាមនុស្សម្នាក់ដែលស្និទ្ធនឹង Mark Zuckerberg តាំងពីបង្កើត Facebook ក្នុងតួនាទីជាអ្នកនាំពាក្យរបស់ Facebook។ នៅក្នុងពេលបម្រើការងារនៅ Facebook លោក Chris Hughes បានដើរតួនាទីជាអ្នកពាក្យរបស់ Facebook យ៉ាងល្អ ប៉ុន្តែនៅឆ្នាំ ២០១២ លោកបានចាកចេញពីបណ្ដាលញសង្គមមួយនេះ ដោយទៅបម្រើការងារនៅក្នុងកាសែត The New Republic ក្នុងតួនាទីជានិពន្ធនិយករង។
០៤) លោ James Pereira
ចូលបម្រើការងារនៅ Facebook ក្នុងឆ្នាំ ២០០៤ ប៉ុន្តែបានចាកចេញវិញនៅឆ្នាំ ២០០៧ ក្នុងតួនាទីជាវិស្វករ។ ក្រោយពីចាកចេញ Facebook ពុំមានព័ត៌មានទាក់ទងនឹងលោកឡើង ប៉ុន្តែតាមរយៈ Facebook Page របស់គាត់បានឲ្យដឹងថា គាត់បានបញ្ចប់បរិញ្ញាបត្រនៅ Pacific Northwest College of Art ក្នុងឆ្នាំ ២០១០ និងបច្ចុប្បន្នរស់នៅក្នុងទីក្រុង Portland។
០៥) លោក Steve Chen

ជាបុគ្គលិកផ្នែកវិស្វករកំពូលរបស់ Facebook នៅក្នុងឆ្នាំ ២០០៥ ប៉ុន្តែគួរឲ្យស្ដាយគាត់បានចាកចេញពី Facebook មកបង្កើត YouTube រហូតក្លាយជាមហាសេដ្ឋី ព្រោះ YouTube ត្រូវបាន Google ទិញក្នុងតម្លៃ ១ពាន់លានដុល្លារអាមេរិក។
០៦) លោក Eduardo Saverin

ត្រូវបានគេស្គាល់ថា ជាសហស្ថាបនិកមួយរូបក្នុងចំណោម ៥រូប ដែលបានបង្កើត Facebook រហូតត្រូវបានគេដាក់ឈ្មោះឲ្យគាត់ថា ជា «The Social Network»។ លោក Eduardo Saverin ជាបុគ្គលិកមួយរូបដែលមានភាគហ៊ុននៅ Facebook ច្រើនជាងគេរហូតដល់ ៣០ភាគរយ នៃភាគហ៊ុន Facebook ទាំងមូល ប៉ុន្តែក្រោយមក លោកបានលក់ភាគហ៊ុនដោយទុកត្រឹមតែ ៥ភាគរយប៉ុណ្ណោះ។
០៧) លោក Daniel Neff

លោក Daniel Neff ជាបុគ្គលិកម្នាក់ក្នុងចំណោមបុគ្គលិកដំបូងគេរបស់ Facebook ដែលបានចូលមប្រើការងារតាំងពីឆ្នាំ ២០០៥ ប៉ុន្តែគាត់បានចាកចេញពី Facebook ទៅបម្រើការងារនៅ Adobe Systems ជាប្រធានប្រតិបត្តិការ។
០៨) លោក Karel Baloun

ជាបុគ្គលិកផ្នែកវិស្វករនៅ Facebook ប៉ុន្តែបានចាកចេញវិញនៅឆ្នាំ ២០០៦ ជាមួយនឹងពាក្យចចាមអារ៉ាមថា គាត់បានចាកចេញដើម្បីបង្កើតកម្មវិធី i2we ដែលជាក្រុមហ៊ុនមួយបង្កើតរាល់ App សម្រាប់បណ្ដាញសង្គម។ ហើយកាលពីឆ្នាំមុននេះ មានព័ត៌មានថា គាត់គឺជាសហស្ថាបនិកក្រុមហ៊ុនលក់ទំនិញតាមទូរស័ព្ទដៃ Leap Commerce។
០៩) លោក Adam D’Angelo
ជាមិត្តភ័ក្តិកាលពីក្មេងរបស់ Mark Zuckerberg ហើយត្រូវបានចូលបម្រើការងារនៅ Facebook ក្នុងចុងឆ្នាំ ២០០៦ ជាប្រធានបច្ចេកវិទ្យា និងជាអ្នកបង្កើត App ឲ្យ Facebook ដំបូងគេ។ គាត់បានចាកចេញពី Facebook នៅក្នុងឆ្នាំ ២០០៨ ជាមួយនឹងភាគហ៊ុន ៨ភាគរយ ដែលមានតម្លៃប្រមាណជា ៦៨០លានដុល្លារអាមេរិក ដោយទៅបង្កើតគេហទំព័រសំណួរ-ចម្លើយ Quora។
១០) Honorable Menion: Joe Green
ជាបុគ្គលមួយរូប ដែលជួយ Mark Zuckerberg បង្កើត «Facemash» តាមការជួយណែនាំពីឪពុករបស់ Mark Zuckerberg ប៉ុន្តែក្រោយមកមិនដឹងថា គាត់ទៅណានោះទេ៕
មតិយោបល់