ភ្នំពេញៈ កម្លាំងផ្នែកនគរបាលយុត្តិធម៌ខណ្ឌទួលគោក បានសហការជាមួយកម្លាំងនគរបាលប៉ុស្តិ៍បឹង កក់ទី២ និងកំលាំងកងអនុសេនាតូចអន្តរាគមមន៍ពិសេស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញបានចុះបង្រ្កាបសកម្មភាពជួញដូរ និងប្រើប្រាស់ដោយខុស ច្បាប់នូវសារធាតុញៀន កាលពីវេលាម៉ោង២:២៥នាទីរំលងអាធ្រាត្រឈានចូលថ្ងៃទី០១ មិថុនា ២០១៦ នៅប្លុករោងចក្រឆ្នាំង ផ្លូវរថភ្លើង ក្រុមទី១០១ ភូមិ២១ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពឲ្យដឹងថា ប្រតិបត្តិការខាលើនេះ ឃាត់ខ្លួនជនសង្ស័យបានចំនួន ០៨នាក់៖ ទី១-ឈ្មោះ រឿង ជ័យរិទ្ធ ហៅ រិទ្ធត្រេន ភេទប្រុស អាយុ ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះ ជួល ផ្លូវហាណូយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ទី២-ឈ្មោះ រឿង សារ៉ាត់ ហៅ អាខ្ទើយ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះ ជួល ផ្លូវរថភ្លើង សង្កាត់បឹងកក់ទី១ ខណ្ឌទួលគោក។ ទី៣-ឈ្មោះ ជាង ហេង ភេទប្រុស អាយុ ១៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅកុដិលេខ១០ វត្ត នាគវ័ន សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ទី៤-ឈ្មោះ កែវ ប្រាក់ពូន ភេទប្រុស អាយុ ២១ឆ្នាំ ជន ជាតិខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅផ្ទះជួល ផ្លូវរថ ភ្លើង សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ ទី៥-ឈ្មោះ ឡឹក បញ្ញា ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ហាត់ប្រដាល់ ស្នាក់នៅក្លឹបប្រដាល់ឃ្លាំង មឿនកីឡា សង្កាត់ទួលសង្កែ ខណ្ឌឬស្សីកែវ។ ទី៦-ឈ្មោះ ធី វុធ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិខ្មែរ មុខរបរ នៅពុំពិតប្រាកដ ស្នាក់នៅចល័ត ដេកតាមផ្លូវ រថភ្លើង សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក។ ទី៧-ឈ្មោះ យឿន ប៉ង់ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ បើកបររថយន្ត ស្នាក់ផ្ទះពុំចាំលេខ ផ្លូវលេខ ១៩៨៦ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។ ទី៨-ឈ្មោះ ចាន់ វណ្ណៈ ភេទប្រុស អាយុ ២១ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ ពុំពិតប្រាកដ ស្នាក់នៅស្រុកទ្រាំង ខេត្តតា កែវ។
ក្រោយការបង្ក្រាប កម្លាំងនគរបាលដកហូតវត្ថុតាងរួមមាន៖ ក្រាមពណ៌សថ្លា ចំនួន៣៧កញ្ចប់ ( តូច៣៦, ធំ០១) ចាប់យកពីឈ្មោះ ជាង ហេង ២៦កញ្ចប់ ធំ០១ តូច ២៥, ចាប់យកពីឈ្មោះ រឿង សារ៉ាត់ ហៅ អាខ្ទើយ ០៩ កញ្ចប់តូច, ចាប់យកពីឈ្មោះ កែវ ប្រាក់ពូន ០១កញ្ចប់ តូច និងចាប់យកពីឈ្មោះ ចាន់ វណ្ណៈ ០១កញ្ចប់តូច និងលុយចំនួន ២៤ម៉ឺនរៀល ថង់សម្រាប់ច្រកគឿងញៀន មួយចំនួន ម៉ូតូ០១គ្រឿងម៉ាក Honda Airblade គ្មានស្លាកលេខ។
បច្ចុប្បន្ន ជនសង្ស័យទាំង០៨នាក់ កំពុងត្រូវបានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បីសាកសួរ និងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់