ប៉ូលិសអន្តរជាតិ ព្រមាននឹងបើកការស៊ើបអង្កេតលើអតីតមន្ត្រីកំពូល FIFA ចំនួន ៦រូបផ្សេងទៀត

ទីក្រុងឡុងដ៍៖ ប៉ូលិសអន្តរជាតិ បានចេញសេចក្ដីព្រមានថា នឹងបើកការស៊ើបអង្កេតលើអតីតមន្ត្រីកំពូល FIFA ចំនួន ២រូប និង មន្ត្រី៤រូបផ្សេងទៀត ពាក់ព័ន្ធនឹងការផ្ទុះរឿងអាស្រូវអំពើពុករលួយ ដែលមានទឹកប្រាក់ជាង ១៥០លានដុល្លារអាមេរិក។
ប៉ូលិសអន្តរជាតិបានឲ្យដឹងថា ការស៊ើបអង្កេតនេះ ត្រូវធ្វើឡើងទៅលើការបោះឆ្នោតជ្រើសរើសរុស្ស៊ី ឲ្យធ្វើជាម្ចាស់ផ្ទះក្នុងការប្រកួត World Cup 2018 នៅក្នុងប្រទេសរុស្ស៊ី និង World Cup 2020 នៅក្នុងប្រទេសកាតា។
គួរបញ្ជាក់ផងដែរថា លោក Sepp Blatter បានប្រកាសនឹងចុះចេញពីតំណែងប្រធាន FIFA នឹងស្មើសុំឲ្យមានការបោះឆ្នោតជ្រើសរើសប្រធាន FIFA ថ្មី ខណៈដែលតុលាការស្វីស និងអាមេរិកកំពុងតែផ្ដោតសំខាន់លើការស៊ើបអង្កេតអំពើពុករលួយក្នុងស្ថាប័ន FIFA៕

មតិយោបល់

Leave a Reply

Your email address will not be published. Required fields are marked *