បន្ទាយមានជ័យ៖នៅរសៀលថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៥នៅ វត្តគិរីជុំ ហៅវត្តចំការខ្នុរ ស្ថិតនៅភូមិអូរអំបិល សង្កាត់អូរអំបិល ក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ លោកគណះកម្មាធិការវត្តចំការខ្នុរមួយក្រុមបាននាំគ្នាជីករណ្តៅដើម្បីបុកគ្រិះសាងសង់ក្លោងទ្វារវត្តស្រាប់តែប្រទះឃើញគ្រោងឆ្អឹងតាំងពីសម័យមុននៅក្នុងផ្នូរសាងសង់អំពីឥដ្ឋមានគ្របក្តាគគីពីលើគេពុំដឹងថាគ្រោងឆ្នឹងនិងផ្នូរនោះធ្វើតាំងពីសម័យណានោះមកទេ។
ក្រោពេលដែលគណកម្មការអាចារ្យវត្តជីកប្រទះឃើញគ្រោងសពសម័យមុននោះមកក៏បាននាំលើកយកមកតម្កល់ទុកនៅក្នុងវិហារហើយបាននាំគ្នាធ្វើពិធីបង្សុកូលដើម្បីប្រមូលឆ្អឹងសពនោះយកទៅដាក់នៅចេតីយ៍។បើតាមការអះអាងរបស់លោកគ្រូណាប់ម៉ឺនព្រះចៅអធិការវត្តចំការខ្នុរបានមានសង្ឈដិការថាគ្រោងឆ្អឹងសពនេះប្រហែលតាំងពីសម័យមុនសម័យដើមដែលមានភិនភាគដូចជា លលាដ៍ក្បាលធំជាងលលាដ៍ក្បាលមនុស្សសម័យនេះចំណែកឆ្អឹងស្មងវិញធំហើយវែងជាងឆ្អឹងស្មងមនុស្សសម័យនេះដែរ។លោកគ្រូអធិការណាប់ ម៉ឹន បានមានសង្ឈដិការបន្តថាលោកចង់ឲ្យអ្នកជំនាញផ្នែកខាងគ្រោងឆ្អឹងចុះមកពិនិត្យគ្រោងឆ្អឹងនោះថាតើគ្រោងឆ្អឹងនោះជាឆ្អឹងមនុស្សជំនាន់ណាឆ្អឹងមេទ័ពឬក៏ឆ្អឹងមនុស្សធម្មតា។តែបើតាមការអះអាងរបស់អាចារ្យវត្តសុភមង្គលបានឲ្យដឹងថាគ្រោងឆ្អឹងនេះប្រហែលមានអាយុ៧០ឆ្នាំតែប៉ុណ្ណោះព្រោះនៅក្នុងវត្តចំការខ្នុរនោះពុំមានកប់សពសម័យបូរាណនោះឡើយគឺមានតែសម័យសម្តេច ព្រះនរោតម្តសីហនុតែប៉ុណ្ណោះ។លោកព្រះចៅអធិការវត្តណាប់ម៉ឺន បានអំពាវនាវដល់ក្រុមគ្រួសារនៃសពនេះបើបានដឹងហើយសូមមកទំនាក់ទំនងនៅវត្តចំការខ្នុរនេះដើម្បីយកឆ្អឹងទៅធ្វើបុណ្យតាមប្រពៃណី៕
ព័ត៌មានជាតិ
មតិយោបល់