ចិន៖ អាជ្ញាធរចិនបានប្រកាសឲ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែមិថុនា ឆ្នាំ ២០១៥នេះថា ចំនួនអ្នកស្លាប់ដោយសារលិចនាវានៅក្នុងទន្លេ Yangtze River បានកើនឡើងដល់ ៨២នាក់ បន្ទាប់ពីរកឃើញសាកសពបន្ថែម នេះបើយោងតាមការចុះផ្សាយរបស់ Channel News Asia ចេញផ្សាយនៅថ្ងៃនេះ។
បើទោះបីជាក្រោយពីលិចនាវាភ្លាម មានមនុស្សតែ ១៤នាក់ ត្រូវបានជួយសង្គ្រោះក្ដី ប៉ុន្តែសាច់ញាតិរបស់ជនរងគ្រោះបានរំពឹង និងនៅតែមានសង្ឃឹមថា ក្រុមជួយសង្គ្រោះនឹងអាចរកឃើញអ្នកដែលនៅមានជីវិតបន្ថែមទៀត ខណៈដែលចំនួនអ្នកស្លាប់ចេះតែកើនឡើងបន្ត។
គួរបញ្ជាក់ផងដែរថា ក្នុងចំណោមមនុស្ស ១៤នាក់ ដែលត្រូវបានជួយសង្គ្រោះនោះ មានម្នាក់ជាអ្នកបើកបរនាវា ហើយក្រោយពីជួយសង្គ្រោះគឺត្រូវអាជ្ញាធរចាប់ឃុំខ្លួន៕
ព័ត៌មានជាតិ
មតិយោបល់