ព័ត៌មានជាតិ

សិប្បកម្ម​ផលិត​ទឹកកក​នៅលើ​ទឹក​គ្មាន​ច្បាប់​អនុញ្ញាតិ ប៉ះពាល់​ដល់​ផ្ទៃ​ទន្លេ បែរ​ជា​មន្ទីរជំនាញ​ឆ្លើយ​ថា​អត់​ដែរ​ដឹង​ទៅវិញ​

កំពង់ឆ្នាំង​៖​សិប្បកម្ម​ផលិត​ទឹកកក​បណ្តែត​លើ​ទឹកទន្លេ​មួយកន្លែង បាន​ដំណើរការ​ផលិត​ទឹកកក​ជិត​១​ខែ​មក​ហើយ​ដែល​គេ​ដឹងថា​គ្មាន​ច្បាប់​អនុញ្ញាតិ បាន​ចោល​កាកសំណល់​ក្នុង​ទឹកទន្លេ​ធ្វើអោយប៉ះពាល់​ដល់​បរិស្ថាន​ទឹក​នៅ​ក្នុង​ភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ ប៉ុន្តែ​តែ​មន្ទីរជំនាញ​ឆ្លើយ​ថា​អត់​ដឹង​។ មន្ត្រី​នៅ​ស្រុក​បរិបូណ៌​ម្នាក់​បាន​និយាយ​អោយដឹងថា​៖ ផ្ទះ​បណ្តែត​ទឹក​កកធំ​១​ខ្នង​ដែល​ជា​សិប្បកម្ម​ផលិត​ទឹកកក​របស់​ឈ្មោះ ជ្រិន ចាំង​ឡាយ ជនជាតិ​វៀតណាម គេ​បាន​សណ្តោង​អូស​យក​មក​ពី​ឃុំ​កំពង់​លួង ស្រុក​ក្រគរ ខេត្ត​ពោធិសាត់ មក​បោះ​ទីតាំង​នៅ​លើ​ទឹក​ទន្លេ​ក្នុងភូមិ​ឆ្នុកទ្រូ ឃុំ​ឆ្នុកទ្រូ ស្រុក​បរិបូណ៌ មាន​រយះពេល​៣​ខែ​មក​ហើយ និង​កំពុង​ផលិត​ទឹកកក ចោល​កាកសំណល់​ធ្វើអោយ​ប៉ះពាល់​បរិស្ថាន​ជិត​១​ខែ​មក​ហើយ ដែល​គ្មាន​ការត្រួតពិនិត្យ​ពី​ស្ថាប័ន​ណា​ឡើយ និង​គេ​ដឹង​ថា​សិប្បកម្ម​ផលិត​ទឹកកក​នេះ​គ្មាន​អាជ្ញា​បណ្ណ័​អនុញ្ញាតិ​ពី​ស្ថាប័ន​ជំនាញ​ឡើយ​។​ទាក់ទង​ក្នុង​រឿង​នេះ​លោក ទិត ណាន ប្រធាន​មន្ទីរ​ឧស្សាហកម្ម​ខេត្ត​កំពង់ឆ្នាំង​បាន​ឆ្លើយ​បញ្ជាក់​អោយ​អ្នកយកព័ត៌មាន​យើង​ដឹង​នៅ​ល្ងាច​ថ្ងៃទី​២៧ ខែ​តុលា​នេះ​ថា​៖​នៅក្នុង​រឿង​នេះ លោក​ពុំ​ទាន់​បាន​ទទួល​ទទួល​របាយ​ការណ៍​ពី​ការិយាល័យ​ជំនាញ​នៅ​ស្រុក​បរិបូណ៌​នៅឡើយ​ទេ លោក​អរគុណ​ណាស់​ចំពោះ​ការរាយការណ៍​រឿង​នេះ​របស់​អ្នក​យក​ព័ត៌យើង​ដល់​រូបលោក​។​

​លោក​បាន​និយាយទៀតថា​៖​នៅ​ថ្ងៃ​ទី​២៨ ខែតុលា ឆ្នាំ​២០១៤ លោក​និង​ចាត់​អោយ​មន្ត្រី​របស់​លោក​ចុះ​ទៅ​ត្រួតពិនិត្យ​មើល ប្រសិនបើ​សិប្បកម្ម​ផលិត​ទឹក​ក​នោះ​គ្មាន​ច្បាប់​អនុញ្ញាតិ​ពិតមែន លោក​នឹង​ចាត់វិធានកា​រណ៍​តាម​ផ្លូវច្បាប់ បិទ​ការផលិត​ទឹកកក​នោះ​មួយ​រយះ​សិន​អោយ​ម្ចាស់​សិប្បកម្ម​ធ្វើ​ច្បាប់​អោយបាន​ត្រឹមត្រូវ ទើប​អនុញ្ញាតិ​អោយ​ផលិត​ទឹកកក​បន្តទៀត​។​

​លោក ទិត ណាន បាន​បញ្ជាក់​អោយដឹង​ទៀត​ថា​៖ គ្រប់​សិប្បកម្ម​ទាំងអស់​ទាំង​នៅ​លើ​គោក​និង​នៅ​លើ​ទឹក​ក្តី​ត្រូវតែ​មាន​ច្បាប់ ហើយ​ច្បាប់​អនុញ្ញាតិ​នោះ​ទៀត​ក៏​ត្រូវមាន​ការត្រួតពិនិត្យ​ផលប៉ះពាល់​ជា​មុន​ផងដែរ និង​មាន​ការឯកភាព​ពី​មន្ទី​រពា​ក់ព​ន្ធ័ ដូចជា​មន្ទីរ​បរិស្ថាន អាជ្ញាធរ​ដែនដី​គ្រប់​ថ្នាក់​ផងដែរ ទើប​មន្ទីរ​ជំនាញ​ចេញ​អាជ្ញា​បណ្ណ័​អោយ​។​

​បច្ចុប្បន្ន​គេ​សង្កេតមើល​ឃើញថា​មាន​សិប្បកម្ម​ជាច្រើន​បាន​បោះ​ទីតាំង​រកស៊ី​នៅលើ​ផ្ទះ​បណ្តែត​ទឹក​លើ​ទន្លេ ធ្វើអោយ​ប៉ះពាល់​បរិស្ថាន​ទឹក​យ៉ាងខ្លាំង មានដូចជា​សិប្បកម្ម​ជួសជុល​ម៉ាស៊ីន បញ្ជូល​អាគុយ លក់​ប្រេង​ឥ​ន្ទះ ផលិត​បា​ឡា​ស្មាច់ និង​ផលិត​ទឹកកក​ជាដើម​គេ​បាន​ដឹងថា​សិប្បកម្ម​ភាគច្រើន គ្មាន​អាជ្ញា​បណ្ណ័​ឡើយ​។ ករណី​នេះ​ប្រជាពលរដ្ឋ​សូម​សំណូមពរ​ដល់​មន្ទីរ​ជំនាញ​និង​អាជ្ញាធរ មេត្តា​ជួយ​ត្រួត​អាជ្ញា​បណ្ណ័ និង​ផលប៉ះពាល់​ផង​ដើម្បី​ថែរក្សា​បរិស្ថាន​ទឹក​ទន្លេសាប​យើង​អោយបាន​ល្អ​៕​
Kompongchnage

មតិយោបល់