ភ្នំពេញ៖ ក្នុងកម្មវិធីសម្ពោធរឿង របស់ផលិតកម្ម BKS កាលពីថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៥ កន្លងទៅនេះ តារាកំប្លែងដ៏ល្បីរបស់ស៊ីធីអិន បាននិយាយថា «ធ្វើជាតារារកចំណូលបានជាងធ្វើសំណង់» ។
តារាកំប្លែងដ៏ល្បីល្បាញរបស់ ស៊ីធីអិន នាយ គ្រឿន ដែលមហាជនស្គាល់នាយយ៉ាងច្បាស់ តាមរយៈកំប្លែងស្ងួត និងកំពុងរកចំណូលបានជាច្រើនពាន់ដុល្លារក្នុងមួយខែ ។ ក្រៅពីអាជីពជាតារាកំប្លែង តារាដែលមានដើមកំណើតនៅទឹកដី ស្វាយរៀង ក៏ឆ្លៀតឱកាសបន្ថែមមុខងារមួយទៀតគឺ ជាតារាភាពយន្ត និង ជាអ្នកកាត់សក់តាមរោងការ ដ៏ពេញនិយម ។
ក្នុងកម្មវិធី សម្ពោធរឿង«ដៃគូកំចាត់ខ្មោច» របស់ផលិតកម្ម BKS ដែលធ្វើឡើងកាលពីថ្ងៃទី ២៧ ខែ ឧសភា ឆ្នាំ ២០១៥ កន្លងទៅនោះ នាយគ្រឿនបានប្រាប់ដល់អ្នកសារព័ត៌មានថា «ការងារជាអ្នកសិល្បៈពិតជារកចំណូលបានស្រួល បើទោះបីជាជួបរឿងពិបាកខ្លះៗ តែវាអាចរកចំណូលដ៏ច្រើនជាង ខ្លួនធ្វើកម្មករសំណង់» ។ តារារូបនេះបានបន្ថែមទៀតថា ៖ កាលខ្លួនធ្វើជាសំណង់ មួយថ្ងៃធំបំផុតអស់ហើយ បានតែជាង ២ម៉ឺន តែប៉ុណ្ណោះ ក្នុងមួយថ្ងៃ ដោយត្រូវលីសែង យ៉ាងលំបាក តែពេលខ្លួនក្លាយទៅជាតារា គឺរកចំណូលបានរាប់ពាន់ និងងាយស្រួលរកបំផុត ។
ក្នុងនោះដែរនងយគ្រឿន ក៏ព្រលយថា ដោយបច្ចុប្បន្នស្នាក់នៅផ្ទះជាមួយនឹងបង ដោយមិនទាន់មានផ្ទះផ្ទាល់ខ្លួននោះ នឹងគ្រឿងទិញផ្ទះក្នុងពេលឆាប់ៗខាងមុខ នៅពេលដែលមានថវិការគ្រប់គ្រាន់៕
មតិយោបល់